ព័ត៌មានកីឡា៖ កី្ដរំពឹងទុកថ្នាក់ដឹងនាំក្រុម Chelsea ចំពោះខ្សែប្រយុទ្ធឈានមុខរបស់គាត់ថា និងមានឱកាសបានឈប់សម្រាកពីការប្រកួតមួយរយៈស្របពេលជំងឺទើបតែធូស្រាល និង ពេលប្រកួតក្រុមនៅមានរយៈពេលគ្រាន់បើដែរ ប៉ុន្ដែជាអកុសល ពេលនេះមិនដូចការគិតឡើយ តួយ៉ាងក្រុមជម្រើសជាតិក៏ត្រូវ ដល់ឱកាសឲ្យរួបគាត់ទៅបំពេញដែរ។
ភាពចម្រាសទិសផ្ដើមចេញឡើងដោយ ភាគីផ្សេងគ្នា គឺរវាងថ្នាក់ដឹកនាំក្រុមប្រចាំក្លឹប និង ថ្នាក់ដឹកនាំក្រុមប្រចាំប្រទេស បង្កឲ្យមានការក្វែងគំនិតដោយមិនអាចគេចបាន។ ហើយជាពិសេស ការសម្រេចចិត្ដ បុគ្គលកីឡាករផ្ទាល់ ស្ថិតក្នុងចន្លោះកណ្កាល នៃបញ្ហាទៀតផង។ ប៉ុន្ដែរំលឹកឡើងវិញថា ការប្រកួតឲ្យក្រុមជម្រើសជាតិ មិនបញ្ចប់ក្រោយពេល Chelsea ត្រូវប្រកួតជាមួយ ក្រុមទាំងបីឡើយ គឺនៅសល់តែ liverpool មួយទៀតចុងក្រោយ ប្រសិនបើ Diego Costa វិលត្រលប់មកវិញ។
យោងតាមប្រសាសន៍លោក Vicente Del Bosque ដែលជាថ្នាក់ដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញលើកឡើងថា វត្ដមានកីឡាករអេស្ប៉ាញរួបនេះ ត្រូវតែនៅស្អិតជាប់ការលេងឲ្យប្រទេស ដូច្នេះហើយ សម្រាប់ការប្រកួតវគ្គក្រោយ រួបគាត់ត្រូវតែហៅ កីឡាករឲ្យទៅចាប់ពីខែថ្មីចូលមកដល់ ពីព្រោះការប្រកួតលំដាប់ថ្នាក់អន្ដរជាតិនេះ គូសត្រូវគឺមានដូចជា អាល្លឺម៉ង់ និង បេឡារុស ។ ហើយរឿងមួយផ្សេងទៀតដែលវាគឺគួឲ្យសោកស្ដាយផងដែរ ចំពោះការ តស៊ូព្យាបាលជម្ងឺរបស់ Diego Costa កន្លងមក ក្រុមជម្រើសជាតិមិនមានសំណាងបាន ជួយចែករំលែក ប៉ុន្ដែររឿងមួយផ្សេងដែលក្រុមមិនអាចឲ្យជ្រុះបាត់បាន គឺ Diego Costa ត្រូវតែទៅលេង ឲ្យក្រុមជម្រើសជាតិ ។ ហើយគាត់មិនដឹងទេថា ការហៅ Diego Costa ទៅលេងឲ្យជាតិវាខុស ឬ ត្រូវ ប៉ុន្ដែគ្រាន់តែដឹងថា Diego Costa និងត្រូវទទួលការរិះគន់ ប្រសិនបើមិនទៅលេង។
លោក Mourinho កាន់តែមានការខឹងក្រោធយ៉ាងខ្លាំង ពេលឮសម្ដីដូច្នោះ ពិព្រោះការត្រៀមខ្លួនទៅប្រកួតក្រុមបានរៀបចំរួចជាស្រេច សម្រាប់ការប្រឈមមុខនិង ៣ ការប្រកួតដូចជា QPR, Maribor និង Liverpool ។ ហើយម្យ៉ាងទៀត រួបគាត់មានការព្រួយបារម្មណ៍ដល់ជម្ងឺចាស់ របស់ Diego Costa ខ្លាចមានសភាពធ្ងន់ធ្ងរ។ ប៉ុន្ដែ Mourinho ក៏ដឹងដែរថា ការលេងឲ្យក្រុមជម្រើសជាតិ ពិតជាអាចបង្កើនប្រជាប្រិយភាពឲ្យ Diego Costa ដែរប្រសិនបើអាចធ្វើបានល្អ។
លោកប្រធានក្រុមជម្រើសជាតិ អេស្ប៉ាញ Vicente Del Bosque
ប្រធានក្រុម Chelsea លោក Mourinho
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror