CamNews

កំសាន្ត 

ខាត់ សុឃីម ស្នើឲ្យមហាជនយល់ចិត្តអ្នកសិល្បៈ កុំរិះគន់បែបជាន់ពន្លិច

 ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមានវត្តមាន តារាស្រីល្បីឈ្មោះ ជាច្រើនបានទទួលរង ព្រនង់នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ទៅលើការស្លៀកពាក់បញ្ចេញ សាច់លើក្រោមការចម្លងម៉ូដ របស់បរទេសមក ស្លៀកពាកជាបន្តបន្ទាប់នោះ បានធ្វើឲ្យតារាចម្រៀង ដែលមានរហស្សនាមថា ជាតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ចេញមុខមកទទូច សុំការយល់ចិត្តពីទស្សនិកជន ទៅលើអ្នកសិល្បៈ ស្រុកខ្មែរផងពេលដែល ឃើញអ្វីខុសឆ្គង សុំធ្វើការរិះគន់ បែបស្ថាបនា កុំរិះគន់បែបជាន់ពន្លិច ធ្វើឲ្យអ្នកសិល្បៈ បាក់ទឹកចិត្ត ។

កាលពីចុងខែឧសភា កន្លងទៅនេះ គេឃើញមានវត្តមាន តារាស្រី២ដួងបាន ទទួលរងការរិះគន់ទៅលើការស្លៀកពាក់ ដោយ កញ្ញា ដួង ស្រីពេជ្រ បានរងការរិះគន់យ៉ាងខ្លាំង ទៅលើការពាក់រ៉ូប ចំហរដើមទ្រូង និងចង្អូរស្ទើរតែរបូត ។ចំណែកតារាសម្តែង កញ្ញា អាលីហ្សា រងការរិះគន់ ទៅលើការចម្លងម៉ូដរ៉ូបពីតារាបរទេសរួចមិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀងដែលច្បាម បានប្រជាប្រិយភាព លេចធ្លោជាងគួរសម អ្នកនាង ខាត់ សុឃីម បានយកមកបង្ហោះហើយ សរសេរសារសុំចិត្ត ទស្សនិកជន តាមរយៈការបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា«អាណិតសិល្បៈខ្មែរផង... រិះគន់ស្ថាបនាទៅបានហើយមិត្តអើយ…បើអាណិតខ្មែរដូចគ្នា សិល្បៈខ្មែរមានតិចណាស់..»។

តាមសម្តីខ្លីបង្កប់ន័យ ស្នើឲ្យមហាជន យល់ពីទឹកចិត្តអ្នកសិល្បៈ របស់តារាចម្រៀង និងជាម្ចាស់ហាង សម្អាងការ អ្នកនាង ខាត់ សុឃីម នេះបានសរបញ្ជាក់ឲ្យឃើញថា នាងមិនបាននិយាយ ទៅដើម្បីប្រយោជន៍បុគ្គលឬក៏នាងទេ ពោលគឺដើម្បីអ្នកសិល្បៈទាំងអស់ បើសិនជាទស្សនិកជន ធ្វើការរិះគន់បែបក្នុងន័យស្ថាបនានោះ សិល្បៈនិងមានការរីកចម្រើន ប៉ុន្តែផ្ទុយទៅវិញ បើរិះគន់បែបជាន់ពន្លិចវិញ ច្បាស់ណាស់ថា សិល្បៈស្រុកយើង និងដាំក្បាលចុះក្រោមហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh