CamNews

សំណើច 

សំណើច​ រឿង៖​ ត្រដិត! និយាយ មិនច្បាស់ហ្នឹងណា!

បុរស​ត្រដិត​មាឌធំ​ម្នាក់ ដើរ​ចូល​ក្នុង​ការិយាល័យ​ក្រសួង​"ត​..​ត​..​តើ​...​ក​...​កា​...​កា​រិ​យា​ល
​...​ល័យ​...​រ​...​រ​...​រដ្ឋ​...​រដ្ឋ​...​រដ្ឋបាល​...​នៅ​.​ខ​..​ខាង​ ណា?"


បុរស​ត្រ​ដឹ​ត​សួរ   បុគ្គលិក​ម្នាក់​នៅ​ទីនោះ៖  បុគ្គលិក​នោះ មិន​ឆ្លើយ ហើយ​ងើប​ដើរ​
ចូល​ក្នុង​បន្ទប់ទឹក​បាត់ ។​ ដោយ​ចាំ​យូរ​ពេក បុរស​ត្រ​ដឹ​ត​នោះ   ចេញ​ទៅ​បាត់   ទើប​បុគ្គ
លិក​ម្នាក់​នោះ ត្រឡប់​មក​អង្គុយ​កៅអី​ខ្លួន​វិញ។ ​ឃើញ​ដូច​នោះ ភ្ញៀវ​ម្នាក់   ​ដែល​អង្គុយ
​នៅ​ក្បែរ​សួរ  ​អ្នក​រដ្ឋបាល​"ម្តេច​ក៏​លោក​មិន ឆ្លើយ​សំនួរ​គាត់?"។​អ្នក​រដ្ឋបាល​តប​"ល​..​ល​..
​លោក​ឯង​...​ច​...​ចង់​.... ​អ​...​អោ​...​អោយ​...​គ​...​គាត់​..​គាត់​វ​...​វាយ​ខ្ញុំ​ហ្អី!"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke