CamNews

គ្រោះថ្នាក់ 

ពិតជាសំណាងមែន ៖ លិចទូកកណ្តាលជលសា ដល់ទៅ ២៦ ម៉ោង មិនស្លាប់

អន្តរជាតិ ៖  បើតាមការអោយដឹងពីសារព័ត៌មានបរទេស  បានអោយដឹងថា  បុរសវ័យ  ១៩ ឆ្នាំ
ដែលត្រូវបានគេនិយាយតៗគ្នាថា  ជាបុរសមានសំណាងបំផុត   ត្រូវបានប្រទះឃើញនៅរស់រាន
មានជីវិត បន្ទាប់ពីទូករបស់គាត់បានលិចកាលពី ២៦ ម៉ោងមុន កណ្តាលមហាសាគរ។


                            លោក Ryan Harris វ័យ ១៩ ឆ្នាំ នឹងជាជនរងគ្រោះ

គួរបញ្ជាក់ផងដែរថា  បុរសវ័យ ១៩ ឆ្នាំ នឹងមានសំណាងរូបនោះមានឈ្មោះថា Ryan Harris នឹង
ត្រូវបានរកអោយឃើញថា ទូករបស់គាត់បានលិច បន្ទាប់ពីរលកសមុទ្រធំៗ បានបោកបក់វាលិច
តែសំណាងល្អ លោក Ryan  ត្រូវបានប្រទះឃើញរស់រានមានជីវិតដោយសារតែគាត់បានជិះនៅ
ក្នុងឡាំងប្លាស្ទិច ដែលធ្វើឡើងសម្រាប់ដាក់ត្រី។

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា  ឧបទ្ទេវហេតុគ្រោះ
ថ្នាក់មួយនេះ បានកើតឡើងនៅក្នុងឈូងសមុទ្រ Sitka នារដ្ឋ Alaska សហរដ្ឋអាមេរិក។ គួររំឮក
ផងដែរថា រយៈពេលប្រមាណជាង  ២៦ ម៉ោងក្រោយមក ទើបមានអ្នកឯទៀត  បានឃើញគាត់
នឹងបាន Call ហៅក្រុមជំនួយ។ លុះមិនយូរប៉ុន្មាន គាត់ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី
ធ្វើការសង្គ្រោះ បន្ទាប់ពីស្រង់ចេញពីកណ្តាលជលសា តាមរយៈឧទ្ធម្ភាគចក្រ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Spy


Tags: international news strange entertainment