CamNews

តារា 

ទេព បូព្រឹក្ស បោះបង់ឱកាសចេញ ទៅកើបលុយនៅអាមេរិក

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងជ្រកក្រោយដំបូលផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស ទេព សព្វថ្ងៃត្រូវបានមហាជន ទទួលស្គាល់ស្ទើគ្រប់ៗគ្នាថា នាងជាតារាចំណូល ថ្មីវ័យក្មេងមួយដួងដែលកំ ពុងមានភាពលេចធ្លោ នៅក្នុងផលិតកម្មហង្សមាស តាមរយៈកោសល្យនៃ សម្តែង-ច្រៀងព្រមទាំងទឹក ដមសំឡេង និង ក្បាចរាំប្លែកៗរបស់នាង ។

ស្របពេលនៃស្ទុះកេរ្តិ៍ឈ្មោះហាក់កំពុងមានភាពលេចធ្លោ សម្រាប់ទីផ្សាសិល្បៈក្នុងស្រុក នេះដែរកញ្ញា ទេព បូព្រឹក្ស ក៏ត្រូវបានខាងប្រធាន សមាគមន៍ខ្មែរនៅក្រៅប្រទេស មើឃើញហើយពេញចិត្ត ពីសម្ថភាព និង ទេពកោសល្យបានទាក់ទង ហៅតារាស្រីរូបនេះចេញទៅ ច្រៀង និង សម្តែងនៅសហរដ្ឋអាមេរិក ។ប៉ុន្តែត្រូវបានកញ្ញា ទេព បូព្រឹក្ស បដិសេធន៍បោះបង់ចេាលឱកាស ដ៏កម្រមួយនេះដែ តារាឯទៀត តែង ប្រាថ្នាប៉ងចង់ចេញទៅ។

ប្រាប់គេហទំព័រLookingTODAY តាមទូរស័ព្ទកាលពីថ្មីៗនេះ កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយប្រាប់ថា ចំពោះអាជីពសិល្បៈ ក្នុងស្រុករបស់នាងបច្ចុប្បន្ននេះ គឺមាន ការមមាញឹកច្រើន គួរសម តែបើធៀបគ្នាកាលពីរដូវ ប្រាំងគឺរាងស្បើយបន្តិច ព្រោះកាលពីខែប្រាំង សម្បូ រខនសឺតតាម ខេត្តច្រើន បូករួមទាំងនៅ ក្នុងទីក្រុងភ្នំពេញផង។

តារាចម្រៀងវ័យក្មេងធ្មេញជំពិសកញ្ញា ទេព្យ បូព្រឹក្ស បាននិយាយបន្តថា បើទោះជាយ៉ាងនេះក៏ពិត មែនតែអាជីពសិល្បៈ របស់ខ្ញុំគឺនៅតែមានជាហូហែរ។ មិនតែប៉ុណ្ណោះឥទ្បូវនេះក៏ មានសមាគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក គេបានទាក់ទងហេា ចេញច្រៀង និង សម្តែងដែរ តែខ្ញុំបដិសេធមិន ទាន់ទទួល ព្រោះនៅស្រុកខ្មែរក៏មាន ការងាររវល់ច្រើន ហើយម្យ៉ាងទៀតចង់ នៅស្រុកខ្មែរសាងកេរ្តិ៍ឈ្មោះឱ្យមាន ភាពល្បីជាងនេះ បន្តិចទៀតសិន។

 កញ្ញា ទេព្យ បូព្រឹក្ស បាននិយាយទៀតថា បើតាមចិត្តខ្ញុំចេញទៅក្រៅប្រទេសអ្នកណា ក៏ចង់ទៅដែរ តែ សម្រាប់ខ្ញុំគឺពុំទាន់ដល់ពេល ហើយចង់នៅពង្រឹង សម្ថភាពបន្តិចទៀតសិនន។ បូព្រឹក្ស បានបញ្ជាក់ថា រហូតមកដល់មាន ខាងសមាគមន៍ ខ្មែរនៅក្រៅប្រទេស ប្រហែល ៦ឬ៦ហើយដែល បានទាក់ទង ហេា នាងឱ្យចេញទៅច្រៀង និង សម្តែង។ ប៉ុន្តែរាល់លើកនាងតែឆ្លើយ បដិសេធពុំទាន់ទទួល យកតាម ការ អញ្ជើញទាំងនេះ នៅទ្បើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh