ភ្នំពេញ៖ តារាសម្ដែងរាងសង្ហា នឹងជាពិធីករសំដីផ្អែម លោក លឹម ប៉ោស្រ៊ុន ឬ អាឡិច ច័ន្ទត្រា ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែង សម្បូរកម្មវិធី ជាងគេ ក្នុងចំណោមតារាសម្ដែងទាំងអស់ ព្រោះលោកទើបតែឡើងផ្ទះ និងសម្ពោធហាងថ្មីៗ ដែលមិនទាន់បាត់ចំហាយផង ក៏មានខួបកំណើតទៀត ពិតជាសម្បូរកម្មវិធីមែន..!។ ថ្វីត្បិតតែលោក អាឡិច ច័ន្ទត្រា ធ្វើកម្មវិធីច្រើនមែន តែមិនដែលបាត់វត្តមាន តារាសិល្បៈចូលរួមឡើយ ពោលគឺ កម្មវិធីលោកសម្បូរ អ្នកសិល្បៈចូលរួមច្រើនបំផុត ច្រើនជាងមង្គលការ នាង ប៊ីរីយ៉ា ទៀតផង ។
ខួបរបស់លោក អាឡិច ច័ន្ទត្រា បានធ្វើឡើងនៅក្នុង ភោជនីយដ្ឋាន វីហ្រ្វេន ក្រោយមន្ទីរពេទ្យកុមារជាតិ ហើយវត្តមានតារាសិល្បៈទាំងចាស់ថ្មី មកណែនណាន់តាន់តាប់ ស្ទើរតែរកកន្លែងអង្គុយគ្មាន ព្រោះគេស្រឡាញ់ចូលចិត្តលោក អេឡិច ដែលជាតារាសិល្បៈ មានចរឹកឫកពារល្អ ។
លោក អេឡិច ច័ន្ទត្រា បាននិយាយថា លោក មិនមានគំរោងធ្វើខួបធំដុំទេ ពោលគឺគ្រោងធ្វើតូចល្មមប៉ុណ្ណោះ តែមិត្តសិល្បៈចូលរួមច្រើន នឹកស្មានមិនដល់។ លោកអរគុណដល់ពួកគាត់ ដែលបានផ្ដល់កិត្តិយសដល់រូបលោក ៕
ទស្សនា រូបភាពតារាល្បីៗ ក្នុងកម្មវិធីខួបកំណើត លោក អេឡិច ច័ន្ទត្រា បន្តិចមើល៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល