ព័ត៌មានកីឡា៖ ប្រធាន Chelsea លោក Jose Mourinho ថ្លែងពីព្រឹត្ដិការណ៍ផ្លាស់ប្ដូរកីឡាកររបស់គាត់ គឺ Frank Lampard ហើយជំនួសដំណែងមកវិញនូវវត្ដមានកីឡាករ Cesc Fabregas មកពី Barcelona
យោងទៅតាមការបកស្រាយកន្លងមករបស់ ប៊ីប៊ីស៊ី បង្ហាញថា កីឡាករ Frank Lampard វ័យ ៣៥ ឆ្នាំ បានបញ្ចប់កិច្ចសន្យាផ្ទេរបស់គាត់ហើយកាលពីរដូវក្ដៅមុននេះ ចំណែក កីឡាករថ្មី ដែលនិងត្រូវចូលមកជំនួសកន្លែងគាត់នេះ គឺមានឈ្មោះថា Fabregas អាយុ ២៧ ឆ្នាំ មកពី Barcelona។
យោងទៅតាមសម្ដីរបស់លោក Mourinho និយាយថា កីឡាក រ Frank Lampard គឺជាកីឡាករមួយរូប បានបង្កើតស្នាដៃសម្រាប់ក្លឹប ដែលស្នាដៃរបស់គាត់គ្មាននរណាម្នាក់អាចនិងបំភ្លេចបានឡើយ ថ្វីត្បិត តែអតីតកាលប្រសើរមែន ប៉ុន្ដែបច្ចុប្បន្ន យើងមាន Fabregas ដែល និង បង្កើតស្នាដៃល្អៗ សម្រាប់ ពេលអនាគត់ ដែលនេះទើបជារឿងសំខាន់មួយនាពេលបច្ចុប្បន្ន ។ លើសពីនេះគាត់បានបន្ថែមទៀតថា តាមទស្សនៈរបស់គាត់ ហើយនិងកីឡាករទាំងអស់ គីថា កីឡាករ Fabregas គឺ ពិតជាសាកសមខ្លាំងណាស់ សម្រាប់មុខដំណែងជាខ្សែការពារកណ្ដាល។
សម្រាប់ការផ្លាស់ប្ដូរកីឡាករថ្មីលើមុខដំណែងចាស់នេះ លោក Jose Mourinho ពិតជាសប្បាយចិត្ដជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានិយាយកោតសរសើរកីឡាករថ្មីរបស់គាត់ ពីមុខមហាជន ថែមទៀត ផង។
ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី