CamNews

យល់ដឹង 

សម្លេងរបស់អវកាស លាន់ឮបែបណា?

ជាលើកដំបូងក្រុមអ្នកវិទ្យាសាស្ដ្រថតបានសម្លេងរបស់អវកាស ដ៏សែនឆ្ងាយ ហើយវាលាន់ឮ ដូចទៅនឹងសម្លេងស្រែកហៅគ្នារបស់សត្វបក្សាបក្សី នាពេលព្រឹកព្រលឹម។

អ្នកវិទ្យាសាស្ដ្រ Andrew Williams មកពីមជ្ឈមណ្ឌលស្រាវជ្រាវអវកាស ដែលមានទីតាំងនៅ
Leicester ប្រទេសអង់គ្លេស បានប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីផ្កាយរណប និងយាន អវកាសដើម្បីបង្កើតឡើងវិញនូវសម្លេងដែលអ្នកនឹងស្ដាប់បានពីលំហអាកាស។

សម្លេងរបស់អវកាស លាន់ឮដូចទៅនឹងសម្លេងស្រែកហៅគ្នារបស់សត្វបក្សាបក្សី នាពេលព្រឹក
ព្រលឹម (រូប ៖ NASA)


សម្លេងដែលថតបានច្រើនបំផុត គឺ “សម្លេងស្រែករបស់សត្វបក្សាបក្សី” កើតឡើងដោយ​សារតែ
electron ដែល ហោះមកប៉ះនឹងស្រទាប់លើបង្អស់របស់បរិយាកាសផែនដី កាត់ទទឹងសម្លេងដែល
ចេញពីព្រះអាទិត្យ។

ទំព័រ Daily Express បានឱ្យដឹងថា សម្លេងហោះរបស់លំហអាកាសត្រូវបានផ្កាយរណប Cluster
II ថតបាន កាលពីឆ្នាំ ២០០១ ដោយប្រើប្រាស់ឧបករណ៍ទទួលរលករយៈចម្ងាយវែង។

Andrew Williams បានថ្លែងថា សញ្ញាខាងលើ ស្ថិតនៅក្រៅសមត្ថភាពស្ដាប់ឮរបស់មនុស្ស ដូច្នេះ
លោកបានសម្រួលកម្លាំងសម្លេង និងប្រើប្រាស់ប្រព័ន្ធចម្រាញ់សម្លេង ដើម្បីអាចឱ្យមនុស្សស្ដាប់
បាន។ សម្លេងមួយផ្សេងទៀត គឺសម្លេងលាន់ចេញពីព្រះអាទិត្យ សម្លេងនេះ ត្រូវថតបាន និង
បញ្ជូនពីយានអវកាស Soho ។

Williams បានកែសម្រួលសម្លេងដើម ឡើងដល់ ៤០,០០០ដង ដោយសារតែសម្លេងដើមនោះ មាន
លក្ខណៈរងំខ្លាំងពេក។ ម្យ៉ាងទៀត ដោយសារសម្លេងលាន់ កើតឡើង ៥នាទីម្ដង ទើបក្រុមអ្នកវិទ្យា
សាស្ដ្រអង់គ្លេស បានបង្កើនល្បឿនឡើង ៤២,០០០ដង ក្នុងរយៈពេល ៤០ថ្ងៃ ដើម្បីធ្វើឱ្យសម្លេងនេះ
ខ្លីមកវិញ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កត្តាអ្វីខ្លះដែលនាំឱ្យក្មេងស្ទាវ ឆេវឆាវ ពូកែខឹង?

ភាពខុសគ្នា ១៦ចំណុច រវាងវប្បធម៌លោកខាងលិច និងលោកខាងកើត

ឈ្មោះ​របស់​ព្យុះ មាន​ភាព​ខុស​គ្នា បែប​ណា ?




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Express/KH