ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានរកឃើញនូវកត្តាសំខាន់ៗផ្នែកវិទ្យាសាស្ដ្រមួយចំនួន ដែល
បណ្ដាលឱ្យក្មេងស្ទាវ ក្លាយជាមនុស្សឆេវឆាវ និងធ្វើការសម្រេចចិត្តមិនបានត្រឹមត្រូវ។
កន្លងមក ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Weill Cornell (អាមេរិក) បានបញ្ចេញនូវមូល
ហេតុមួយចំនួន បកស្រាយអំពីការដែលយុវវ័យភាគច្រើនដែលទើបធំ មានការសម្រេចចិត្តខុស
ព្រមទាំងមានឥរិយាបទកាចសាហាវ និងមានលក្ខណៈឡប់ៗ។
រូប ៖ SMH
អ្នកឯកទេសផ្នែកសរសៃប្រសាទ Kristina Caudle និង BJ Casey មកពីសកលវិទ្យាល័យ Weill
Cornell យល់ថា ក្នុងករណីធម្មតា មានការសប្បាយរីករាយ នោះក្រុមក្មេងស្ទាវទើបធំ នឹងបញ្ចេញ
យោបល់ ឬការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ប៉ុន្ដែនៅពេលពួកគេមានទំនាស់ មិនមានមនោសញ្ចេតនា
ឬប្រើគ្រឿងស្រវឹង នោះពួកគេនឹងបាត់បង់ការគ្រប់គ្រងខ្លួនឯង។
ដើម្បីទទួលបានលទ្ធផលបង្ហាញអំពីប្រការខាងលើ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធទៅ
លើយុវវ័យមិនទាន់គ្រប់អាយុ មនុស្សពេញវ័យ និងកុមារតូចៗ។ ក្នុងការពិសោធនេះ ក្រុមអ្នកវិទ្យាសាស្ដ្របានប្រើប្រាស់រូបមុខមនុស្សដែលមានទឹកមុខកាចសាហាវដើម្បីធ្វើឱ្យមានឥទ្ធិពល
ដល់អ្នកចូលរួមពិសោធ។
តាមរយៈនេះ អ្នកស្រាវជ្រាវនឹងតាមដានប្រតិកម្មរបស់ក្រុមយុវវ័យ នៅចំពោះមុខស្ថានភាពដែល
ត្រូវបានគំរាម។ នៅពេលពួកគេមានអារម្មណ៍ខឹងខ្លាំងបំផុត ពួកគេត្រូវបានណែនាំឱ្យចុចប៊ូតុង
មួយដែលបានត្រៀមជាស្រេច។
លទ្ធផលបានបង្ហាញថា ចំនួនយុវវ័យមិនទាន់គ្រប់អាយុ បានចុចប៊ូតុង ច្រើនជាង ១៥% ធៀបនឹង
មនុស្សពេញវ័យ និងកុមារតូចៗ ដែលបានចូលរួមធ្វើការពិសោធនេះ។ ក្រុមអ្នកឯកទេសពិនិត្យ
ឃើញថា ស្រោមខួរក្បាលដែលនៅត្រង់ថ្ងាស់ ជាកន្លែងគ្រប់គ្រងអារម្មណ៍ បានធ្វើសកម្មភាពខ្លាំង
ជាងមុន។ ទន្ទឹមនឹងនេះ កូនកណ្ដុរនៅលើស្រោមខួរ ជាកន្លែងគ្រប់គ្រងការភ័យខ្លាច ក៏ដំណើរការ
ខ្លាំងជាងក្រុមដទៃ។
ប្រការនេះបង្ហាញថា ភាពច្របូកច្របល់មុខងារនៅលើតំបន់ខួរកបាលទាំងពីរនេះ អាចបង្កអស្ថេរ
ភាពផ្នែកផ្លូវចិត្តរបស់យុវវ័យទើបធំ បណ្ដាលឱ្យពួកគេព្រួយបារម្ភ រីឯចរឹតទៅជាឆេវឆាវ មាននិន្នាការ
ទៅរកការប្រើប្រាស់សារជាតិញៀន។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ភាពខុសគ្នា ១៦ចំណុច រវាងវប្បធម៌លោកខាងលិច និងលោកខាងកើត
ឈ្មោះរបស់ព្យុះ មានភាពខុសគ្នា បែបណា ?
ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មានវីដេអូ)
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH