CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖​ ផ្អើលចូលមើលវីដេអូ ស្រ្តីជាអ្នកសារព័ត៌មាន អាក្រាតកាយ ធ្វើបទសម្ភាសន៍ជាមួយចៅហ្វាយក្រុង

ចម្លែកៗ ៖   ជាការពិតបេក្ខភាពវីដេអូ  ស្រ្តីជាអ្នកសារព័ត៌មាន អាក្រាយកាយល្វែងលើ ធ្វើបទ
សម្ភាសន៍ជាមួយនឹងចៅហ្វាយក្រុងមួយនេះ​ មិនត្រឹមតែជាបេក្ខភាពវីដេអូ ដែលមានអ្នកចូល
ទស្សនាច្រើនជាងគេ ក្នុងគេហទំព័រសារព័ត៌មាន ដេលីម៉ែល ប៉ុណ្ណោះទេ តែវាក៏ជាបេក្ខភាពវី
ដេអូ   ដែលទស្សនិកជន សម្រុកចូលទស្សនាច្រើនគួរសមផងដែរ  នៅក្នុងគេហទំព័រវីដេអូដ៏
ពេញនិយម យូធូប ។

ពិតណាស់   នៅក្នុងវីដេអូមួយនេះ   មានពេលមួយនោះ   គេឃើញអ្នកសារព័ត៌មានស្រីម្នាក់
មានឈ្មោះថា Lori Welbourne បានធ្វើការដោះអាវរបស់ខ្លួនចេញ អំឡុងពេលនៃការធ្វើបទ
សម្ភាសន៍ជាមួយចៅហ្វាយក្រុង Kelowna ប្រទេសកាណាដា លោក Walter Gray ។ ដោយ
ឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា វីដេអូបទសម្ភាសន៍មួយនេះ គឺជាវីដេអូនៃការធ្វើ
បទសម្ភាសន៍របស់កម្មវិធីវិទ្យុ​ On The Rocks ដែលមានលោកស្រី Lori Welbourne ជាពិធី
ការិនី។

លោក    Walter Gray  ដំបូងឡើយ ពិតជាមានភាពភ្ញាក់ផ្អើល  និងស្រឡាំងកាំងជាខ្លាំងនៅ
ពេលដែលបានឃើញ  លោកស្រី   ធ្វើយ៉ាងដូច្នេះ តែបន្ទាប់មក គាត់ក៏បានផ្តល់ជាកិច្ចសម្ភា
សន៍ជាបន្តទៀតដូចជាគ្មានរឿងអ្វីកើតឡើង  ។ លើសពីនេះ  ទីភ្នាក់ងារសារព័ត៌មាន  ដេលី
ម៉ែលបន្ថែមថា ករណីខាងលើនេះ   អាចកើតឡើងទៅបាន  ខណៈពេលដែលលោកស្រីសួរ
ជាសំនួរដោយផ្អែកទៅលើប្រធានបទ ថាតើ  វាគឺជាការស្របច្បាប់ដែរឬទេ  បើសិនណាស្រ្តី
ដោះអាវនៅតាមទីសាធារណៈនោះ?

ទន្ទឹមនឹងការលើកឡើងជាសំនួរ យ៉ាងដូច្នេះ លោកស្រី ក៏បានដោះអាវរបស់ខ្លួនចេញតែម្តង
នាខណៈនោះ  នៅពីមុខចៅហ្វាយក្រុងរូបនេះ  ខណៈពេលដែលវាគឺជាំការត្រៀមទុកធ្វើមុន
របស់លោកស្រី នាឱកាសនៃការឈានចូលមកដល់កម្មវិធីថ្ងៃបុណ្យ Go Topless Day ។

ពិតណាស់    ការអាក្រាតកាយ  នៅតាមទីសាធារណក្នុងប្រទេសកាណាដា  វាមិនខុសច្បាប់
នោះទេ  ខណៈពេលដែលវាត្រូវបានចាត់ទុកថា  ជារឿងមួយដែលមិនសមរម្យ  ហើយវាគឺជា
រឿងស្របច្បាប់ សម្រាប់ស្រ្តីអាមេរិក អាចធ្វើបាននៅតាមរដ្ឋមួយចំនួន ខណៈច្បាប់បានចែង
ឡើងលោក Walter ឆ្លើយតប រំពេចនោះ លោកស្រី Lori ក៏មានប្រតិកម្ម ដោយលើកឡើងជា
សំនួរថា So I can go topless here in Kelowna?'  ភ្លាមៗនោះ  គាត់ក៏បានដោះអាវតែម្តង ។
ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- X-ray ព្រឺក្បាល ៖ ស្ទើរក្ស័យសង្ខារ ខណៈដែក ចាក់ដោតចូលខួរក្បាល ជម្រៅដល់ទៅ ១១
ស.ម

- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ
- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល