CamNews

មិនគួរឲ្យជឿ 

អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន

ស្ទើរតែមិនគួរអោយជឿ  ៖  ប្រជាពលរដ្ឋរស់នៅក្រុងជាប់មាត់សមុទ្រ Torquay ប្រទេសអង់
គ្លេស មិនបានប្រកាសអាសន្នថាមានហានិភ័យអ្វីនោះទេ ខណៈពេលសត្វអាពីងយក្សទំហំ
ប៉ុនបាតដៃ បានបាត់ខ្លួននៅក្នុងក្រុងមួយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានប្លែកបរទេស មេត្រូ ។

ជាការពិត បើយោងតាមសម្តីលោកស្រី Landlady Sonia McGrath ដែលជាពលរដ្ឋរស់នៅ
ក្នុងតំបន់នេះ បានអះអាងអោយដឹងថា លោកស្រីពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈ
ពេលដែលឃើញអាពីងដ៏ធំមួយក្បាល នៅឯសួនច្បារក្រោយផ្ទះ ​ ដំបូងលោកស្រីគិតថាវា
គឺជាសត្វកណ្តុរ តែបន្ទាប់ពីមើលអោយជាក់ហើយនោះ ទើបលោកស្រីបានដឹងថា  វាគឺជា
អ្វីអោយពិតប្រាកដ។ ដោយមានភាពភ្ញាក់ផ្អើល ក៏ដូចជា ស្រឡាំងកាំងហើយនោះ លោក
ស្រីក៏បានរត់ចូលត្រឡប់ទៅក្នុងផ្ទះវិញ មិនខ្ចីងាកត្រឡប់ក្រោយ រំពេចនោះ អាពីងមានទំ
ហំដ៏ធំមួយក្បាលនេះ ក៏រត់ភៀសខ្លួនចេញបាត់។

ជាសំណាងល្អ    បើទោះជាមានការបាត់ខ្លួន  ពីសំណាក់អាពីងដ៏ធំមួយក្បាលនេះក៏ដោយ
ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងមួយនេះ  ពិតជាមិនចាំបាច់មានការព្រួយបារម្ភអ្វីនោះទេ
ក៏ព្រោះតែសត្វមួយប្រភេទនេះ     មិនត្រូវបានចាត់ចូលជាពពួកសត្វមានពិសនោះទេ នេះ
បើតាមការបញ្ជាក់អោយដឹងពីសួនសត្វ Paignton Zoo ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ ចោរអស់លក្ខណ៍ ត្រូវជើងរន្ទះ ខ្ទាតចេញតាមបង្អួច
- ស៊ីមួយកណ្តាប់ដៃ ពេញផ្ទៃមុខ ក្រោយជិះស្គីក្តារ ទៅបុកក្មេងតូច ដោយអចេតនា
- "កំពូលអ្នកចម្បាំងឆ្លាម" នារីម្នាក់ ស្ថិតនៅក្នុងឈុត​ ប៊ីគីនី ហែលទឹក ជាមួយឆ្លាម
- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តី
ស្លាប់ (មានវីដេអូ)

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ មេត្រូ

 


Tags: Giant tarantula Torquay England UK