CamNews

ព័ត៌មានអន្តរជាតិ 

ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ចេញផ្សាយអោយ
ដឹងថា បុរសម្នាក់ ដៃប្រដាប់ដោយកាំបិទនោះ  បានបើកការវាយប្រហារដោយសម្លាប់មនុស្ស
៤ នាក់នៅតាមទីសាធារណៈក្នុងប្រទេសចិន ខណៈពេលដែលករណីមួយនេះ គឺជាករណីចុង
ក្រោយនៃការវាយប្រហារស្រដៀងគ្នានេះ។

Xinhua​​​   ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋ  ក៏បានអះអាង បន្ថែមអោយដឹងផងដែរថា បុរស
រូបនោះ      ត្រូវបានគេនិយាយអោយដឹងថា  គាត់បានចូលទៅធ្វើការវាយប្រហារក្រុមមនុស្ស
ដែលជាអ្នកធ្វើដំណើរនៅលើរថភ្លើងក្រុងមួយ ក្នុងក្រុង Chengdu ខេត្ត Sichuan កាលពីរាត្រី
ថ្ងៃអាទិត្យ កន្លងទៅ ដោយបានសម្លាប់មនុស្ស ៤ នាក់ ខណៈ ១១ នាក់ផ្សេងទៀតរងរបួស។

បន្ទាប់ពីមានការវាយប្រហារ  លើឡានក្រុងហើយនោះ  គាត់ក៏បានចុះចេញពីឡានក្រុង និង
ធ្វើការវាយប្រហារនៅតាមទីសាធារណៈបន្ថែមទៀតផងដែរ  មុនពេលដែលមានការផ្ទុះអាវុធ
គំរាមពីសំណាក់មន្រ្តីប៉ូលីស រហូតឈានដល់ការចាប់ឃាត់ខ្លួន។

បន្ទាប់ពីមានការចាប់ឃាត់ខ្លួន   បុរសដែលជាជនជាប់ចោទមានវ័យ   ៤១  ឆ្នាំ   រូបនេះ បាន
បញ្ជាក់អោយដឹងថា គាត់បំរើការជាកម្មករចំណាកស្រុក  ហើយគាត់ក៏កំពុងតែមានជម្លោះជា
មួយនឹងសមាជិកក្រុមគ្រួសាររបស់ខ្លួន ទាក់ទិនទៅនឹងវិបត្តិហិរញ្ញវត្ថុ។

ក្មេងស្រី  ១០ ឆ្នាំម្នាក់  ក៏ត្រូវបានទទួលរងរបួសផងដែរ ក្ នុងចំណោមអ្នករងគ្រោះទាំងនោះ
ដោយឡែក ក្រុមមនុស្សដែលត្រូវបានបុរសរូបនេះ បើកការវាយប្រហារទៅលើនោះ ត្រូវបាន
គេជឿថា មិនជាប់ទាក់ទិនទៅនឹងករណីជម្លោះរបស់គាត់នោះទេ។ បន្ទាប់ពីមានការចាប់ឃា
ត់ខ្លួនហើយនោះ   បុរសរូបនេះ  ក៏កំពុងប្រឈមមុខនឹងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់
ប្រទេសនេះ៕

* ព័ត៌មានអន្តរជាតិផ្សេងទៀត មាននៅខាងក្រោម ៖

- ស្ទើរតែមិនគួរអោយជឿ ៖ បង្ខំចិត្តបង្ខាំងទុកកូន ក្នុងគុកឥតជញ្ជាំងដល់ទៅ ៣០ ឆ្នាំ ព្រោះ
គេរោគចិត្ត

- វីដេអូ ជម្លោះបងធំ បងតូច នៅក្នុងគុក សម្លាប់មនុស្ស ២៩ នាក់
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក ខណៈកូនអណ្តើកពូជកម្រ ដ៏តូច ពីរក្បាល ចាប់
កំណើត

- សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់
(មានវីដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន


Tags: Knifeman BEIJING China Sichuan