CamNews

មិនគួរឲ្យជឿ 

X-ray ព្រឺក្បាល ៖ ស្ទើរក្ស័យសង្ខារ ខណៈដែក ចាក់ដោតចូលខួរក្បាល ជម្រៅដល់ទៅ ១១ ស.ម

ស្ទើរតែមិនគួរអោយជឿ ៖ ក្រោយពីកើតឡើងនូវជម្លោះ នៅក្នុង បារ មួយកន្លែង រហូតដល់ថ្នាក់
ប្រើជាអំពើហឹង្សាហើយ បុរសម្នាក់​  ដែលជាពលរដ្ឋរស់នៅក្នុងប្រទេស  Serbia  ម្នាក់ ត្រូវបាន
រកអោយឃើញថារងរបួសស្ទើរតែក្ស័យសង្ខា ខណៈក្បាលរបស់គាត់ ត្រូវបានចាក់ដោតដោយ
ជើង កៅអីដែកមួយជម្រៅដល់ទៅ ១១ ស.ម ឯណោះ  នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

តែជាសំណាងល្អ បន្ទាប់ពីមានការខិតខំប្រឹងប្រែងធ្វើការវះកាត់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំ
នាញ​​​    អស់ជាច្រើនម៉ោងហើយនោះ  បុរសដែលជាជនរងគ្រោះមានវ័យជាង ៤០ ឆ្នាំរូបនេះ
បានរួចផុតពីសេចក្តីស្លាប់ ខណៈប្រតិបត្តិការក្នុងការវះកាត់ទទួលបានជោគជ័យ។

ដោយឡែក ក្រុមវេជ្ជបណ្ឌិត ពិតជាមានភាពស្រឡាំងកាំង ក៏ដូចជាចម្លែកចិត្តជាខ្លាំង ខណៈ
ពេលដែលបានប្រទះឃើញករណី   ដ៏កម្រមួយនេះ  ដោយលាន់មាត់ថា  តើវាអាចកើតឡើង
បានយ៉ាងដូចម្តេច? យ៉ាងណាមិញ បើយោងតាមសម្តីវេជ្ជបណ្ឌិតម្នាក់ មកពីមន្ទីរពេទ្យ Kras-
noyarsk  បានអះអាងអោយដឹងថា ៖ ជាការពិត   ក្រុមការងារយើងខ្ញុំ  ជាញឹកញ៉ាប់តែងមាន
ភាពភ្ញាក់ផ្អើលជាខ្លាំង  ក៏ដោយសារតែករណី   របួសពីធម្មជាតិដ៏កម្រ  នឹងនឹកស្មានមិនដល់
ទាំងនេះ។

ផ្ទុយទៅវិញ បើយោងតាមសម្តីលោកវេជ្ជបណ្ឌិតDr Pavel Rudenko ជាមេដឹកនាំប្រតិបត្តិការ
ក្នុងការវះកាត់មួយនេះអោយដឹងថា   ៖ ពិតណាស់ ​ ពួកយើងពិតជាទទួលបានជោគជ័យពិត
ប្រាកដមែន ខណៈពេលដែលការវះកាត់យកចេញមួយនេះ វាពិតជាមិនបានបង្កជាលក្ខណៈ
ស្មុគស្មាញអ្វីណាស់ណានោះទេ    ហើយគាត់ត្រូវតែសម្រាកព្យាបាល  យ៉ាងហោចណាស់ ក៏
ច្រើនអាទិត្យគួរសមផងដែរ ដើម្បីអោយស្ថានភាពជម្ងឺបានធូរស្រាល៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿផ្សេងៗទៀត មាននៅខាងក្រោម ៖

- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ
- ស្ទើរតែមិនគួរអោយជឿ ៖ បង្ខំចិត្តបង្ខាំងទុកកូន ក្នុងគុកឥតជញ្ជាំងដល់ទៅ ៣០ ឆ្នាំ ព្រោះ
តែគេរោគចិត្ត

- អាពីងយក្ស មានទំហំប៉ុនបាតដៃ បាត់ខ្លួន ខណៈក្រុងមិនចាំបាច់ប្រកាសអាសន្ន

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ


Tags: Serbian Dr Pavel Rudenko Horrible accident Int news unbelievable news