ភ្នំពេញ៖ តារាចម្រៀងល្បីរបស់ កម្ពុជា កូរ៉េ រួមជាមួយនឹង ឌីជេល្បីឈ្មោះ មកពីអូស្ត្រាលី ម៉ាឡេស៊ី និងក្រុមរាំ អន្តរជាតិ ផងដែរនោះ នឹងត្រូវចូលខ្លួន មកបង្កើននូវទស្សនីយភាព សប្បាយរីករាយ នៅរាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ នាសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ ។
ការប្រកាសនៃការប្រគំតន្ត្រី ចម្រុះជាតិសាសន៍ ដ៏សំបូរបែបនេះ ត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន ក្រុមហ៊ុន Moet Hennessy (Cambodia) Co., Ltd ជាការប្រគុំតន្ត្រី Hennessy Artistry 2014 ដ៏ធំចុងក្រោយ បន្ទាប់ពី ចាប់ផ្តើមកម្មវីធី Hennessy Artistry Club Series 2014 តំាងពីខែកញ្ញា ឆ្នាំ២០១៤ នៅតាមបណ្តាលក្លឹបធំៗ និងមានប្រជាប្រិយភាព មួយចំនួន ទើបតែបានបញ្ចប់ ។
កម្មវីធី Hennessy Cambodia 2014 បានត្រឡប់មកវិញ នៅក្នុងយប់នេះដែរ រួមមានសិល្បករ សិល្បៈការនី ដូចជាក្រុមរំា Katoon Network តារាចម្រៀង rap Jin Hackman មកពីប្រទេស Malaysia DJ Yasmin និង DJ Andina មកពីប្រទេស Indonesia តារាចម្រៀងល្បី ប្រចំាប្រទេសកម្ពុជា កញ្ញា មាស សុខសោភា DJ Minx មកពីប្រទេសអូស្រ្តាលី និងក្រុមចម្រៀង Diana មកពីប្រទេសកូរ៉េ ។
អ្នកនាង ស៊ូ កណិកា ប្រធានគ្រប់គ្រង ម៉ាកសញ្ញា Hennessy VSOP នៃក្រុមហ៊ុន Moet Hennessy (Cambodia) Co., Ltd. បានមានប្រសាសន៍ថា «យើងផ្តល់ជូនអតិថិជន របស់យើងនូវបទពិសោធន៍ នៃការលាយបញ្ចូលគ្នា រវាងតន្រ្តី បទភ្លេងដែលសំដែង ដោយសិល្បករ សិល្បការនីមកពី ជុំវិញពិភពលោក រួមជាមួយស្រា Hennessy ដែលមាន អាយុកាលដ៏វែង ។ សិល្បករ សិល្បការនី គ្រប់រូបបេ្តជ្ញាបង្ហាញ ការរួមសហការសម្តែង ផ្ទាល់ដ៏អស្ចារ្យមួយ នៅក្នុងរាត្រីនេះ» ។
ចំណែកឯសិល្បករ សិល្បការិនី ទំាងអស់ ដែលត្រូវបានអញ្ជើញ មកចូលរួមសម្តែង សុទ្ធតែបង្ហាញនូវអារម្មណ៍ សប្បាយរីករាយ និង សន្យាបញ្ចេញ ឲ្យសមត្ថភាព ក្នុងការនាំយកភាព សប្បាយរីករាយជួន អ្នកទស្សនា ៕





ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល