CamNews

កំសាន្ត 

ឌួង ហ្សូរីម៉ា អ្នកដែល រិះគន់នាង គឺជាប្អូនស្រី របស់ពិធីការិនី យុគ ចិន្តា

ភ្នំពេញ៖ បន្ទាប់ពី គេហទំព័រយើងខ្ញុំ បានធ្វើការ ចុះផ្សាយអត្ថបទមួយ ដែលមានចំណង ជើងថា “ឌួង ហ្សូរីម៉ា រងការរិះគន់ពី ទស្សនិក ជនថា មិនសម ជាតារាបង្ហាញម៉ូដ” កាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញ រួចមក ស្រាប់តែតារា សម្តែង និងជាពិធីការិនី កញ្ញា ហ្សូរីម៉ា ប្រញាប់ ប្រញាល់ ចេញមុខទម្លាយថាអ្នកដែល ឈ្នានីស និងជេរប្រមាថ នាងមិនសំចៃ មាត់នោះ គឺជាប្អូនស្រី បង្កើតរបស់ពិធីការិនី អ្នកនាង យុគ ចិន្តា ដែលគេស្គាល់ ថាមានឈ្មោះ យុគ ធារី។

នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះ តារាសម្តែង ស្រីដែលជា ប្អូនស្រីបង្កើត កញ្ញា ឌួង ហ្សូរីដា គឺ កញ្ញា ឌួង ហ្សូរីម៉ា បានទូរស័ព្ទមក គេហ ទំព័រ Looking TODAY បកស្រាយ ដោយមិនសំចៃមាត់ថា បន្ទាប់ពីនាង បានមើលព័ត៌មាន ដែលចុះផ្សាយថា មានអ្នករិះគន់ នាងរួចមកនាង ក៏បាន សម្រេចចិត្តចេញ មុខទម្លាយការពិតថាមនុស្ស ស្រីដែលជេរប្រមាថ នាងធ្ងន់ៗនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook កាលពីពេលថ្មីៗនោះ គឺជាប្អូនស្រី បង្កើតរបស់ពិធីការិនី ដែលមានឥទ្ធិពល អ្នកនាង យុគ ចិន្តា។

កញ្ញា ហ្សូរីម៉ា បានប្រាប់ឲ្យដឹងថា “ខ្ញុំផ្ទាល់ស្ទើរតែមិនជឿទេថាគេ (យុគ ធារី) ធ្វើការវាយប្រហារខ្ញុំ ដោយមិនសំចៃ ដៃបែបនេះ ហើយគ្រប់យ៉ាង ដែលធ្វើឲ្យម្នាក់នោះ គេធ្វើបែបនេះ ដោយសារតែ គេមានចិត្ត ច្រណែនឈ្នានីស ខ្ញុំ  រឿងការងារសិល្បៈ  ដែលខ្ញុំបានបោះជំហាន ទៅមុខ ជា លំដាប់ មាន ការងាធ្វើជា ហូរហែរហើយ សម្រាប់កេរ្តិ៍ឈ្មោះ ក៏កាន់តែមាន ប្រជាប្រិយភាព ហេតុដូចនេះ ហើយទើបគេ ធ្វើបែបនេះដាក់ ខ្ញុំទាំង មិនដឹងតែម្តងទៅ ” ។

តារាស្រីរាង តូចច្រឡឹង សម្បុរស្រអែម ស្រស់រូបនេះ បាននិយាយ បន្ថែមទៀតថា នាងមិនយល់ ទេថា ហេតុអីចាំបាច់ បង្ហាញការកាច់កុង គ្នាបែប នេះ ព្រោះជាអ្នក សិល្បៈដូចគ្នា គួរណាស់ តែជួយលើកទឹក ចិត្តគ្នា នៅក្នុងសិល្បៈតែមួយ ប្រៀបដូចជា ជិះទូកជាមួយគ្នា ដូច្នេះបើយើង ជាន់ពន្លិច អ្នកណាម្នាក់ យើងក៏លេច ទៅតាមហ្នឹងដែល។ ហើយនៅក្នុងនោះ អ្នកដឹងទៀតថា អ្នកដែលជេរ នាងនោះក្រៅពី យុគ ធារី ហើយក៏មានមិត្តភក្តិ នាងមួយចំនួនទៀត ដែលជាតារា បង្ហាញម៉ូដក្នុង ក្រុម Sun Super Model ពួកគេបាននាំគ្នា Share ហើយព្រួតគ្នា ជេរនាង កប់ៗមាត់តែម្តងទៅ ៕

- អាន ៖ ឌួង ហ្សូរីម៉ា រងការរិះគន់ ពីទស្សនិក ជនថា មិនសមជា តារាបង្ហាញម៉ូដ


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh