CamNews

សំណើច 

សំណើច រឿង៖ ឆ្លងតាមគេ

លោកចៅក្រមបន្តឹងសំឡេងដាក់ជនជាប់ចោទៈ

- ឯងជាប់គុកប៉ុន្មានដងសុទ្ឋតែដោយសារលួចគេ ។ តើឯងឈប់លួចទៀតបានទេ?
- ដំបូងខ្ញុំជាមនុស្សត្រឹមត្រូវម្នាក់ដែល តែដោយសារឆ្លងជំងឺលួចពីគេទើបខ្ញុំក្លាយជាចោរលួច។ មើលទៅ....
- ឈបសិន! ឯងថាឆ្លងជំងឺលួច តើឆ្លងយ៉ាងម៉េច ?


- បាទ, កាលពីឆ្នាំមុនខ្ញុំឈឺធ្ងន់បាត់បង់ឈាមច្រើន ត្រូវបញ្ចូលឈាមអស់មួយប្លោក។
អ្នកផ្តល់ឈាមអោយខ្ញុំជាចោរអស់សាច់ម្នាក់ ហេតុដូច្នេះហើយ ទើបខ្ញុំឆ្លងជំងឺលួចនោះ
ពេលចេញពីទេព្យចេះតែចង់លួចគេ មិនចង់ធ្វើអ្វីទៀងសោះ ។
ខ្ញុំប្រហែលជាមិនអាចឈប់លួចបានទេ ព្រោះអ្នកផ្តល់ឈាមអោយខ្ញុំមិនទាន់ឈប់លួចដែរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke