CamNews

តារា 

CL (2NE1) បង្កឲ្យមានការភ្ញាក់ផ្អើល ដោយស្លៀកខោអាវឡើងឆាក ដូចឈុតហែលទឹក (មានវីដេអូ)

នៅក្នុងកម្មវិធីប្រគំតន្ត្រី ដែលធ្វើឡើងជារៀងរាល់សប្តាហ៍ SBS Inkigayo ដែលទើបតែចាក់ផ្សាយ
នៅល្ងាចថ្ងៃអាទិត្យ ទី ៩ ខែមិថុនា (ម៉ោងក្នុងស្រុក) CL បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងសម្តែងដោយស្លៀកសំលៀកបំពាក់ មើលទៅហាក់ដូចជាឈុត
ហែលទឹក នៅលើឆាកតន្រ្តី។

ដំបូងឡើយ មេក្រុមរបស់ 2NE1 បង្ហាញខ្លួនជាមួយសំលៀកបំពាក់ ខោពណ៌ក្រហម និងអាវពណ៌
ស បញ្ចេញក្បាលពោះ។ ប៉ុន្តែក្រោយពីសម្តែង បានពាក់កណ្តាលបទ The Baddest Female ស្រី
ស្អាត CL បានផ្លាស់សំលៀកបំពាក់ ទៅជាឈុតដូចនឹង ប៊ីគីនីហែលទឹកវិញ ដែលធ្វើឲ្យ អ្នកគាំទ្រ
មានការភ្ញាក់ផ្អើល មិនតិចឡើយ។

CL នៅតែបន្តស្លៀកឈុត ដូចប៊ីគីនីហែលទឹកនេះ នៅខាងចុងកម្មវិធីថែមទៀត ពេលដែល The
Baddest Female វាយទម្លាក់ Bad Girls (Lee Hyori) និង Will You Be Okay? (B2ST) ដើម្បីទទួល
បាន Mutizen Award៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: CL (2NE1) swimwear on stage entertainment korean star