CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Barcelona ចូលខ្លួនបកស្រាយកំហុស​ នៃការសម្រេចបានបង្កឲ្យ ក្រុមបរាជ័យយ៉ាងអាម៉ាស

ព័ត៌មានកីឡា៖ លទ្ធផលប្រកួតកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនរបស់ Barcelona ពិតជាមានការប៉ះទង្គិចយ៉ាងធ្ងន់​ធ្ងរដល់ក្រុម កាន់តែពិសេសចំពោះ បណ្ដាអ្នកគាំទ្រទាំងឡាយ ក៏មានការខកចិត្ដ ស្ទើតែបាត់បង់ជំនឿ​ជឿជាក់ក្រោយពីបានមើលឃើញ លទ្ធផលដូច្នេាះ។​ 

ថ្នាក់ដឹកនាំក្រុម Barcelona លោក Luis Enrique ក៏មានការសោកស្ដាយនិងលទ្ធផលដែលកើតមានកាល​ពី​ថ្ងៃនោះដែរ ក្រោយពីការបង្ហាញពីការសម្រេច​ចិត្ដខុសរបស់គាត់ ១ ពេលទើបបង្កឲ្យមានហេតុ​ការណ៍​​អាក្រក់បែបនេះកើតឡើង ។ ខណៈពេលនោះ គាត់គិតថា ឆ្នាំថ្មីចូលមកដល់ គាត់ចង់ផ្លាស់ប្ដូទម្រង់ជើង​លេង បន្ដិច ដោយដាក់បញ្ចូលកីឡាករ ថ្មីចូលជំនួសដំណែង កីឡាករជើងចាស់ល្បីៗ ៣ រួប គឺ Lionel Messi , Neymar និង Dani Alves ដែលអ្នកទាំង ១ បានក្លាយជាកីឡាករបម្រុង ក្នុងតង់ទី ១ រហូតមកដល់តង់ទី​ ២ ទើប​ពួកគេអាចូលលេងបាន ។ 

ប្រភពព័ត៌មានបន្ដទៀតថា មូលហេតុដែលគាត់សម្រេចដូច្នេះ ពីព្រោះ តាមការមើលឃើញភាពជាក់ស្ដែង​សមត្ថភាពដៃគូរក៏មិនមានអ្វីគួឲ្យភ័យខ្លាចនោះទេ​ ដោយហេតុក្រុមក៏ ស្ថិតលើលំដាប់​ថ្នាក់លេខ​ ២ បន្ទាប់ពី​ Real Madrid ហើយស្របពេលនេាះ Real Madrid ក៏បានចាញ់ក្រោយជើង ​Valencia មិនអាច​​​រំកិលខ្លួនឡើងទៀតបាន ដូច្នេះនេះជាឱកាសរបស់ Barcelona បើទោះបីជាស្មើរ ឬក៏ ឈ្នះ ប៉ុន្ដែលទ្ធផល​​បែជាខុសស្រឡះពីគិតទៅវិញ ។​

បើទោះបីជាក្រុមត្រូវបរាជ័យក៏ដោយមែន ប៉ុន្ដែដំណែងក្នុងតារាង មិនបានបាត់បង់នោះទេ នៅតែរក្សា​បានលំដាប់លេខ ២ ដដែល បន្ទាប់ពី Real Madrid ។  

ថ្នាក់ដឹកនាំ Brcelona លោក Luis Enrique

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal & BBC 


Tags: Sport News Barcelona Lionel Messi