CamNews

កីឡាអន្តរជាតិ 

កិច្ចប្រជុំ FIFA 2022 គ្រោង​និង​ធ្វើ​នៅសប្ដាហ៍​ក្រោយ​នេះ

ព័ត៌មានកីឡា៖ សមាគមន៍សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) គ្រោងនឹងបង្កើតកិច្ច​ប្រ​ជុំថ្មី​មួយ​ទៀត​ ដើម្បី​​​​ជ្រើស​​រើស​​​កាល​​បរិច្ឆេទ​​ការ​​​ប្រកួត World Cup 2022 នៅ​ថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ ជាមួយ​សមាស​ភាព​​គណៈ​​​គ្រប់​​​​​គ្រង​​​ផ្នែក​​កីឡា​​បាស់​​ទាត់​។​

កិច្ចពិភាក្សាប្រជុំនេះ បានត្រូវព្រមព្រៀងគ្នាបង្កើតរួចទៅហើយ​កាលពីឆ្នាំមុន បន្ទាប់ពីលោក  Sepp Blatter ប្រ​ធាន FIFA បានទទួចសុំកុំឲ្យមានការប្រកួតជាបន្ដបន្ទាប់ទៀតក្នុងរដូវក្ដៅនេះ។​ បន្ថែមពី​លើ​នេះ​ទៅ​ទៀត ដោយ​ឡែកកាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍នេះ លោក Sepp Blatter បាននិយាយថា​ សម្រាប់​កិច្ច​ប្រ​ជុំ​ធំទាំង ៦ ដែល​រួម​​បញ្ចូល​​ទាំង សហជីព ក្លឹប ក្រុម និង កីឡាករមកពីទូទាំងពិភពលោក និង​ត្រូវ​បាន​ធ្វើ​ឡើង​​ម្ដង​​ទៀត​​​នៅ​ការិយា​ល័យ​កណ្ដាល ​Zurich ថ្ងៃទី ៨ សប្ដាហ៍ក្រោយ។ ហើយ​កិច្ច​ប្រជុំ​នេះ​គឺ​ដឹក​នាំ​ដោយ ​លោក​  Sheik Salman bin Ebrahim al ​Khalifa ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់ ប្រចាំ​អាស៊ី។​ សម្រាប់​កិច្ច​ប្រជុំ​លើក​ទី ២ គឺ​កំណត់​​​ធ្វើ​​ឡើង​​ក្នុង​​ខែ​​វិច្ឆិកា។ ចំណែករដ្ឋលេខាធិការ FIFA លោក  Jerome Valcke ក៏​បាន​លើក​ឡើង​ក្នុង សន្និ​សិទ្ធ​ការ​សែត​​ដែរ​​ថា មាន​តែ​ខែ​វិច្ឆិកា ២០២២ ទេ ដែល​ជា​ខែសាកសម​នឹង​ការ​ចាប់​ផ្ដើម​ប្រកួត។ ​



 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ newsnow 


Tags: Sport News FIFA 2022