បាងកក៖ គួរជាទីមោទនភាព ដែលក្រុមបាល់ទាត់ ឈុតធំជម្រើសជាតិ កម្ពុជាអាចកែប្រែ ប្រវត្តិសាស្ត្រ បានហើយ តាមរយៈការយកឈ្នះ ក្រុមខ្លាំងមីយ៉ាន់ម៉ា ១-០ ល្ងាចមិញនេះ នៅទឹកដីប្រទេសថៃ ក្នុងជំនួបមិត្តភាពអន្តរជាតិ មុនទៅលេងវគ្គ ជម្រុះ World Cup 2018 ដែលមានរុស្ស៊ី ធ្វើម្ចាស់ផ្ទះ ។
កីឡាករខ្សែប្រយុទ្ធ ឃឹម បុរី បានស៊ុតបញ្ចូលទី ជួយឲ្យក្រុមកម្ពុជា ១គ្រាប់ នៅនាទីទី៣៨ ដើម្បី ជួយឲ្យក្រុមរីកមុខរីកមាត់នៅក្នុង ប្រទេសដែ លខ្លាំងបាល់ទាត់ក្នុងតំបន់អាស៊ានមួយនេះ បើទោះបី ជាមិនអាចធ្វើអ្វី ក្រុមភ្ញៀវ ជម្រើសជាតិបានដោយរក្សា លទ្ធផលស្មើគ្នា ១-១ កាលពីថ្ងៃទី០២ មិថុនា នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ក្នុងមិត្តភាពដូចគ្នាក៏ដោយ ។
នេះជាលើកទី១ហើយ ដែលកម្ពុជា លេងឈ្នះមីយ៉ាន់ម៉ា ពីប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយនេះ ក្នុងចំណោម៤ប្រកួត ផ្សេងទៀតចាញ់រហូតគឺ ១-០ ចំនួនពីរដង ៣-០ និង ៣-២ ថែមទៀតនោះ ។ នៅពេលនេះក្រុមឈុតធំកម្ពុជា អាចធ្វើ ស៊ីឈុតធំមីយ៉ាន់ម៉ា បានវិញហើយ ខណៈដែលឈុតតូច U-23 កម្ពុជា ក៏ត្រៀមជួបឈុតតូចមីយ៉ាន់ម៉ា ទៀតនាថ្ងៃទី១០ មិថុនា ក្នុងព្រឹត្តិការណ៍ SEA Games នៅប្រទេសសិង្ហបុរី ពីការប្រកួតសន្សំ ពិន្ទុក្នុងពូល A ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល