CamNews

តារា 

សរាយ សក្ខណា បកស្រាយ ពេល​ឮ​ព័ត៌មាន​រិះគន់​ថា សម្ដែងជាតួ កែវ ណាម៉ា តាមនាងខ្ញុង

ភ្នំពេញ៖ តារាសម្ដែងល្បីឈ្មោះ កំពុងតែពេញនិយម សារាយ សក្ខណា បន្ទាប់ពីមានព័ត៌មាន
របស់គេ LookingTODAY ដែលបានចេញផ្សាយថា នាងរងការិះគន់ រឿងចំឡងស្ទីលតាមនាង
ខ្ញុង តារាកំប្លែងល្បី ឈ្មោះរបស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន ភ្លាមនោះ សារាយ សក្ខណា ក៏បាន
ចេញមក បកស្រាយភ្លែត ទាន់ក្ដៅចិត្តតែម្ដង បើទោះជានាងកំពុងនៅ លើទឹកដីមណ្ឌលគិរី កំពុង
តែថតពាណិជ្ជកម្ម ឲ្យហាងថតរូបល្បីមួយ ដើម្បីបកស្រាយឲ្យ មហាជនអស់ចម្ងល់។

ជំនួបតាមទូរស័ព្ទ ពីខេត្តមណ្ឌលគិរី ស្រីស្អាតសម្បុរសស្រអែម សារាយ សក្ខណា បានប្រាប់រៀប
រាប់ប្រាប់ថា នាងពិតជាមិនបាន ឮផ្ទាល់ត្រចៀកទាល់តែសោះ នូវពាក្យរិះគន់ នាងទាក់ទង នឹង
រឿង ដែលនាងបានសម្ដែងជាតួ កែវ ណាម៉ា ថានាងចំឡងស្ទីល តាមអ្នកនាងខ្ញុង ។ តែបែរជា
មាន ពាក្យសរសើរថា នាងសម្ដែងបាន ល្អគួរសមទៅវិញ។ នាងបន្តដោយអារម្មណ៍ សប្បាយ
រីករាយថា វាគួរឲ្យចង់សើចទៅវិញទេ ដែលគេនិយាយបែបនេះ ព្រោះនាងជាតារាសម្ដែង មិន
មែនតារាកំប្លែងទេ បើនាងជាតារាកំប្លែង វិញពាក្យរិះគន់នោះ ប្រហែលជាអាចត្រូវ ព្រោះតារា
ក្នុងផ្នែកមួយ ចំឡងស្ទីលគ្នាមិនល្អទេ តែនាងជាតារាសម្ដែង មិនគួរមានរឿង បែបនេះកើតឡើង
ឡើយ ។

ម្យ៉ាងរឿងនាង កែវ ណាម៉ា ជារឿងបុរាណ មិនមែនជាកម្មសិទ្ធផ្ដាច់ មុខរបស់អ្នកណានោះទេ
ហើយត្រង់ចំណុចណាខ្លះ ដែលគេថា នាងចំលងតាមនាងខ្ញុង ព្រោះកាយវិការ ទឹកមុខ កែវ
ណាម៉ា គឺត្រូវធ្វើបែបនេះ ហើយរឿងនេះ អ្នកនាង ដាញ់ ម៉ូនីកា សម្ដែងមុននាងខ្ញុងផង ម៉េច
មិនថា ខ្ញុងចំលងស្ទីលតាមដាញ់ ម៉ូនីការផងទៅ ។

ទោះបីជាយ៉ាងណា សារាយ សក្ខណា មិនចុះចាញ់ នឹងពាក្យរិះគន់ ដែល គ្មានប្រភពច្បាស់
លាស់នេះទេ នាងនឹងបន្តប្រឹងប្រែង បន្ថែមទៀត សម្រាប់កម្មវិធី "អប្សរា Award" ។ នាងមិន
ដែលបានដូរលេខ ឬបិទទូរស័ព្ទទេ នាងរង់ចាំជានិច្ចរាល់ សារព័ត៌មានដែលចង់ បានព័ត៌មាន
ពីនាង ។

ប្រភពមួយពីស្ថានីយ ទូរទស្សន៍អប្សរា បានរៀបរាប់ប្រាប់ LookingTODAY ថា រឿងដែលគេ
រិះគន់ សារាយ សក្ខណា ជារឿងមួយ មិនសមទាល់តែសោះ ព្រោះសូម្បីតែលោកស្រី ឌី
សាវ៉េត ដែលជាវិរសិល្បករជើងចាស់ ក៏លាន់មាត់សរសើរ សារាយ សក្ខណា ថានាងម្ដេច
ក៏ ដាក់ចិត្តដាក់កាយខ្លាំងម្ល៉េះ សុខចិត្តដាក់ធ្មេញសេះ ធ្វើសំឡែងង និងកាយវិការដូចសេះ
ដែលកន្លងមកលោកស្រី មិនដែលបាន ឃើញទាល់តែសោះ ។ លោកស្រី ឌី សាវ៉េត បាន
ស្ញប់ស្ញែង នឹងការសម្ដែងរបស់ សារាយ សក្ខណា ដែលពោរពេញទៅ ដោយភាពរស់រវើក
នឹកស្មានមិនដល់។

ចំណែកឯយុវវជនម្នាក់ ជានិស្សិតទេសចរណ៍ បាននិយាយថា មិនដឹងជាពាក្យរិះគន់ សារាយ
សក្ខណា ហ្នឹងចេញមកពីណាទេ ព្រោះអ្នកបានទស្សនា ការសម្ដែងរបស់នាង ១០០ មានរហូត
ដល់ទៅ៩០ នាក់ បានពេញចិត្តជាមួយការសម្ដែងរបស់ ស្រីស្អាត សារាយ សក្ខណា សូម្បីតែ
លោកមិនដែលចូលចិត្ត សារាយ សក្ខណា ផង ក៏មានអារម្មណ៍កោតសរសើរនាង សម្ដែងបាន
ល្អ ហើយសំណូមពរនាងឲ្យ បន្តការសម្ដែងបែបកំប្លុកកំប្លែង បែបនេះទៀត ។

ស្រីស្អាត សរាយ សក្ខណា កាន់តែមានភាពមមាញឹកទ្វេរដង បើទោះជានាងបានប្រកាសក្ដែងៗ
ថា នឹងឈប់ពីសង្វៀន សិល្បៈក្រោយនាងរៀបការ ប៉ុន្តែការងារនៅរត់មករកនាង ជាហូរហែ។ ពេលនេះនាងបានផ្អាកថតរឿងដុំហើយដោយសារចង់យកពេលសម្រាប់ថតជាខារ៉ាអូខេនិង
ស្ពតវិញម្ដង ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star