យប់មិញនេះ ក្រុម បិសាចក្រហម Manchester United បានធ្វើ ដំណើរទៅ កាន់ទឹកដី របស់ក្រុម Stoke City ដែលបាន បើកទ្វារ ចាំប្រកួត ក្នុងក្របខណ្ឌ Capital One Cup ។ ការប្រកួតនេះ ស្ថិតក្នុងវគ្គ ៨ ក្រុម ចុងក្រោយ ដែលមាន Sunderland, Man City, និង West Ham ឡើងទៅចាំ វគ្គពាក់ កណ្តាល ផ្តាច់ព្រ័ត្រ រួចរាលើទៅហើយ ។
ក្នុងតង់ទី ១ ចាប់ផ្តើមនៃ ការប្រកួតនោះ ក្រុមទាំង ២ បានត្រឹម ស្ទាបស្ទង់ ថ្វីជើងគ្នា ប៉ុណ្ណោះដោយ តង់ទី ១ បញ្ចប់ទៅ ក្នុងលទ្ធផល ០ ទល់ ០ ។ ចូលមកដល់ តង់ទី ២ ពួកគេ ចាប់ផ្តើម រកឃើញ ចំណុចខ្សោយ របស់គ្នា ទៅវិញ ទៅមកហើយ រហូតដល់ នាទីទី ៦២ កីឡាករ Young របស់ Manchester United បំបែក ពងមាន់ បានអោយក្រុម Manchester United នាំមុខមុន ១ ទល់ ០ ។ ក្រុម Manchester United បន្តសំរុក ទៅទៀត ដែលក្នុងនាទីទី ៧៨ កីឡាករ Evra ក៏ធ្វើបាន សំរេចស៊ុត ចូលបានមួយ គ្រាប់បន្ថែមទៀត ធ្វើ អោយក្រុម Stoke មិនអាច តដៃបាន ក្នុងទឹកដី ខ្លួនចាញ់ ក្នុង លទ្ធផល ០ ទល់ ២ ៕
ដោយ ៖ កុសល
ប្រភព ៖ youtube