CamNews

កីឡាអន្តរជាតិ 

Louis van Gaal សម្ដែង​កិច្ច​ស្វាគមន៍​ការ​ចូល​មក​កាន់​​ របស់ Jose Mourinho

ព័ត៌មានកីឡា៖ ស្របពេលការប្រកួតមិនទាន់ចូលមកដល់ ថ្នាក់ដឹកនាំទាំងពីរបានធ្វើកិច្ចសម្ដែងការគួសម រាក់​​និងបង្ហាញពីភាពស្និតស្នាល ក្នុងនាមជាមិត្ដសម្លាញ់ដ៏កំសត់កម្រ​កាលពីនៅ ក្នុងក្រុម Barcelona ជាមួយគ្នា។ 

ស​ម្រាប់ការប្រកួតក្នុងរដូវកាលនេះ Chelsea បានសម្រេចមហិច្ឆិតារបស់ខ្លួន ៩០​ ភាគរយស្របនឹងការប្រកួតកន្លងមក ក្រុម​មិនដែលទទួលបរាជ័យឡើយ ។ ហេតុនេះទន្ទឹមនិងពេលវេលាដ៏មានតម្លៃនៃការទទួលរាក់ទាក់​ស្វាគមន៍មិត្ដចាស់ដូចនេាះ លោក Louis van Gaal បានសរសើរការដឹកនាំរបស់ Jose Mourinho ថា រួបគាត់​មិនមែនជាដៃគូរសំខាន់របស់ Chelsea ដែលជាក្រុមខ្លាំងនេាះទេ។ 

តាមការសង្កេតឃើញកន្លងមក បន្ទាប់ដំណើរចាកចេញពីក្រុមចាស់ ហើយឈានចូលមកកាន់តំណែងជាថ្នាក់​ដឹកនាំនៅក្រុម Chelsea នេះ លោក Jose Mourinho ពិតជាទទួលបានការគាំទ្រ ទៅលើស្នាដៃ នៃការគ្រប់គ្រង​ ដោយក្រុមមានភាពខ្លាំងក្លា អាចនិយាយបានថា ល្បីលើសអតិតប្រធានរបស់ខ្លួន ទាំង ២ គឺ Louis van Gaal ប្រធានក្រុម Manchester United និង  Bobby Robson​ ប្រធានក្រុមកីឡាបាល់ទាត់​ជម្រើសជាតិអង់​គ្លេស​ ​។



ដោយ៖ អឿ​ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


 

 


Tags: Sport News Manchester United Chelsea Premier League