ព័ត៌មាកីឡា៖ ព្រឹតិការណ៍ប្រកួតដ៏ក្ដៅសាច់រវាងក្រុមម្ចាស់ផ្ទះ Chelsea ប៉ះជាមួយក្រុមភ្ញៀវ Liverpool ក្នុងការប្រកួត League Cup បានបង្ហាញលទ្ធផលគាប់ចិត្ដដោយក្រុមម្ចាស់ផ្ទះ អាចផ្ដួលដៃគូរបាន ដោយពិន្ទុ ១ ទល់នឹង ០។ ប៉ុន្ដែចំណុចសំខាន់ដែលក្រុម អាចត្រូវបានគេកត់សំគាល់គឺថា កីឡាករឆ្នើមរបស់ Chelsea ត្រូវស្ថិតក្នុងការចាប់អារម្មណខ្ពស់ពី FA ។
ខ្សែប្រយុទ្ធដ៏ឆ្នើមជនជាតិអេស្ប៉ាញរបស់ Chelsea ឈ្មោះថា Diego Costa ទទួលការចាប់អារម្មណ៍ខ្ពស់ពី ក្រុមភ្នាក់ងារ FA ក្រោយពីកីឡាករបានបង្កើតកំហុស ២ ដងផ្ទួនក្នុងការប្រកួតជើងទី ២ ដោយបង្កហេតុលើខ្សែការពារ របស់ Liverpool គឺ Emre Can និង Martin Skrtel ខណៈដែលអ្នកទាំងពីបានស្ទើរតែដួលទៅហើយ ហើយត្រូវ Diego Costa ផ្លោះជាន់ជើងពីលើ ។ ហេតុការណ៍មួយនេះ មិនត្រឹមតែមានការមើលឃើញ ពីទស្សនិកជនតែ ប៉ុណ្ណោះទេ បើសូម្បីតែ អាជ្ញាកណ្ដាល ក៏មើលឃើញដូចគ្នា ប៉ុន្ដែមិនមានសកម្មភាពអ្វីចម្លែកសម្រាប់កីឡាករម្នាក់នេះ ទាល់តែសោះ ។ ស្របនិងការប្រងើយកន្ដើយ Diego Costa ត្រូវបានគេសង្ស័យថា គួរតែត្រូវបានគេ ពិន័យកាតក្រហម សម្រាប់កំហុស ២ លើកនេាះ ។ ប៉ុន្ដែរឿងរ៉ាងបន្ដទៀតយ៉ាងណានោះ មិនទាន់បានសម្រេចនៅឡើយទេ ក្រោយពី រង់ចាំការស៊ើបអង្កេតពី FA ម្ដងទៀត និងសម្រេចជាក្រោយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ scmp