CamNews

កីឡាជាតិ 

ទស្សនាវីដេអូ ចន្ថាប៊ីន ទាត់បាល់ Free-Kick យ៉ាងស្អាត១គ្រាប់ មុនធ្វើដំណើរទៅជុំទី២ នៃពាន World Cup

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឆ្លងផុតវគ្គជម្រុះបឋមប្រចាំទ្វីបអាស៊ី ជុំទី១ នៃពាន World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ហើយក៏ទទួលបានកៅអីជុំទី២ផងដែរ បន្ទាប់ពីប្រកួតស្មើលទ្ធផលជាមួយក្រុមម្ចាស់ផ្ទះម៉ាកាវ ១-១ នាយប់ថ្ងៃទី១៧ មីនានេះ នៅកីឡដ្ឋាន Estádio Campo Desportivo ខណៈជំនួបជើងទី១ កម្ពុជា បានបំបាក់ម៉ាកាវ ក្នុងទឹកដី ដោយលទ្ធផល ៣-០ ។

សម្រាប់គ្រាប់បាល់ ១គ្រាប់ ដែលកម្ពុជា រកបានក្នុងជើងទី២នេះ គឺធ្វើសម្រេចដោយកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលបានទាត់បាល់ហ្រ្វីឃីត (Free-Kick) យ៉ាងស្អាតនៅនាទីទី២៨ ដើម្បីជួយឲ្យកម្ពុជា នាំមុខម៉ាកាវ បណ្ដោះអាសន្ន ១-០ ក្នុងតង់ទី១ ប៉ុន្ដែត្រូវកីឡាករ Leong Ka Hang របស់ម៉ាកាវទាត់បាល់ប៉េណាំងទី តាមស្មើវិញ នៅនាទីទី៥២ ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia Khmer Macau