CamNews

កីឡាអន្តរជាតិ 

Mourinho សង្បឹមថា Costa និង​ជា​សះ​ស្បើយ​មុន​ការ​ប្រកួត​នៅថ្ងៃ​ចុង​សប្ដាហ៍​នេះ ជាមួយ QPR

ព័ត៌មានកីឡា៖ Mourinho មានការព្រួយបារម្មណ៍ជាខ្លាំង ចំពោះជម្ងឺចាស់ Costa រើឡើង មិនដឹងថា ក្រោយពីបាត់ឱកាសចូលលេងជាមួយ Shrewsbury នៅថ្ងៃនេះ តើថ្ងៃសៅរ៍អាចនឹងបាត់បង់ទៀតដែរទេ?

អតីតខ្សែប្រយុទ្ធ Atletico Madrid ដែល Chelsea បានផ្ទេរកាលពីពាក់កណ្ដាលឆ្នាំ ២០១៤ មានការលំបាក់កាន់តែខ្លាំងឡើង ក្រោយពី​ប៉ះ​ជាមួយ Man United ក្នុងលទ្ធិផលស្មើ ១-១ ។ ឆាកជីវិតដំបូងនៃការឈានជើងចូល Chelsea កីឡាករ  Diego Costa​ បានបង្កើតស្មាដៃភ្លាម ស្រពេលក្នុងរដូវកាលនេះ កីឡាករបានរកគ្រាប់បាល់បាន ៩ គ្រាប់រួចហើយ ក្នុងការប្រកួត ៧ ដង។ ហើយ​សម្រាប់ការប្រកួតជាបន្ដប៉ះជាមួយនិង QPR នៅថ្ងៃសៅរ៍នេះ កីឡាករមិនទាន់ដឹងច្បាស់ទេថា អាចចូលលេ​ងបាន ឬ ក៏អត់​។

ថ្លែងពីការព្រួយបារម្មណ៍របស់លោក Mourinho​ បានង្ហាញថា រួបគាត់មិនហ៊ានសម្រេចឲ្យ Diego Costa ចូលលេងរាល់ការប្រកួតក្នុងសប្ដាហ៍នេះ ពិព្រោះវាជារឿងមួយពិបាកបំផុតចំពោះរួបគាត់ ហើយគាត់ត្រូវតែទៅមន្ទីពេទ្យដើម្បីព្យាបាលជម្ងឺ ប្រសិនជាគាត់នៅតែ ទៅប្រកួត នោះលទ្ធិផល គឺពិបាកស្មានទុកណាស់ គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរថែមទៀត ។​ សូមបញ្ជាក់ឡើងវិញថា Diego Costa​​ មិនត្រឹមតែមានរបូសរលាកសរសៃពួសាច់ដុំទេ ថែមទាំងមានបញ្ហាក្រពះទៀតផង។ ប៉ុន្ដែស្របពេល​នៃការប្រកួតនៅមានរយៈពេលយូ Mourinho នៅតែមានសង្ឃឹមថា Diego Costa និងជាសះស្បើយបានល្អ ហើយ អាចចូលលេងជាមួយ QPR នៅចុងសប្ដាហ៍នេះ។ 







ដោយ៖ អឿ អ៊ុយ
ប្រភព៖ clubcall

 


Tags: Sport News Chelsea Diego Costa Jose Mourinho