CamNews

ម៉ូតូ 

ម៉ូតូ Morini Corsaro 1200 Veloce ស៊េរីថ្មី ២០១៤ មានល្បឿនលឿនជាង Yamaha R6

ម៉ូតូ Morini  Corsaro 1200 Veloce  ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតូធំ  ដ៏ស្រស់ស្អាត និង​ទាក់ទាញ
បំផុត សំរាប់យុវវ័យសម័យថ្មី ដែលនិយមចូលចិត្តលេងម៉ូតូធំ បែប Sport។

ម៉ូតូ Morini Corsaro 1200 Veloce  ស៊េរីថ្មី  ២០១៤ ដ៏ស្រស់សង្ហានេះ  ត្រូវបានរចនាម៉ូដ និង តុបតែង
ឡើងយ៉ាងប្រណិត ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានអំពូលបំភ្លឺភ្លើងខាងមុខ មានភ្នែកមូល២ បំពង់
ផ្សែងស៊ីមាំងនៅជាប់កន្លែងអង្គុយខាងក្រោយ អមជាមួយនឹង សំបកកង់បែប Sport ដ៏ធន់ស្វិតមាំ អាច
ធ្វើដំណើរផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេស ម៉ូតូ Morini Corsaro 1200 Veloce មានកំលាំងម៉ាស៊ីនដល់ទៅ១១៨៧សេសេ មានល្បឿន
លឿនជាង Yamaha R6 និង មានតំលៃ ២១,៧២៤ដុល្លារ នៅអាមេរិក៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Moto Morini Corsaro 1200 Veloce