CamNews

សុខភាព 

វិធីងាយៗ បែបធម្មជាតិ ក្នុងការព្យាបាល ជំងឺលើសឈាម (មានវីដេអូ)

ជំងឺលើសឈាម គឺជាបញ្ហាប្រឈមសំរាប់មនុស្សដែលមានវ័យចំណាស់។ អ្នកជំងឺលើសឈាមមានអាការៈដូចជា៖ ឈឺក្បាល វិលមុខ​ មើលឃើញព្រាលៗ រកកលចង់ក្អួត ក្អួត ឈឺក្នុងទ្រូង និងដកដង្ហើមបានខ្លី។ មូលហេតុដែលបង្កឲមានជំងឺលើសឈាម មានដូចជា ភាពធាត់ពេក ការបរិភោគជាតិប្រៃច្រើនពេក ការបរិភោគគ្រឿងស្រវឹង និងមានភាពតានតឹងក្នុងផ្លូវចិត្ត។ ហើយខាងក្រោមនេះ គឺជាវិធីងាយៗ បែបធម្មជាតិដែលលោកអ្នកអាចធ្វើបាន ដើម្បីព្យាបាល ជំងឺលើសឈាម៖






វិធីទី១
ទំពារខ្ទឹមស ២ទៅ៣ កម្ពឹសជារៀងរាល់ថ្ងៃ

វិធីទី២
យកគ្រាប់ឳឡឹកស្ងួត ១ស្លាបព្រាកាហ្វេ លាយជាមួយម្សៅ cuscus ១ស្លាបព្រាកាហ្វេ កិនលាយចូលគ្នាឲសព្វ បរិភោគនៅពេលព្រឹក និង ល្ងាចជារៀងរាល់ថ្ងៃ រហូតដល់ ៣ទៅ៤សប្តាហ៏។

វិធីទី៣
កិនផ្លែស្ពឺឥណ្ឌា ៤ រឺ ៥ផ្លែ ហើយត្រងយកតែទឹក បន្ទាប់មកយកទឹកដែលត្រងបាននោះ លាយជាមួយ ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ រួច កូរឲសព្វ ហើយបរិភោគជារៀងរាល់ព្រឹក។

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  homeveda