CamNews

សុខភាព 

កំពូលវិធីបែបធម្មជាតិ ក្នុងការកំចាត់ចោល ក្លិនមាត់មិនល្អ (មានវីដេអូ)

ក្លិនមាត់មិនល្អ គឺជាជំងឺ​ ដែលមនុស្សភាគច្រើនទាំងប្រុសទាំងស្រី មិនថាចាស់រឺក្មេង កំពុងប្រឈមមុខ រហូត ធ្វើឲបាត់បង់ទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ មូលហេតុដែលបង្កឲមាន បញ្ហា ក្លិនមាត់មានដូចជា៖ បាក់តេរីនៅក្នុងមាត់ ការគ្មានអនាម័យមាត់ ធ្មេញ មាត់ស្ងួត ការរំលាយអាហារមាន បញ្ហា ការទំពារថ្នាំជក់ និង ការជក់បារី។ ថ្វីបើ អ្នកកំពុងជួបបញ្ហា ទាំងនេះក៏ដោយ សូមអ្នកកុំមាន ការព្រួយបារម្ភឡើយ ថ្ងៃនេះ យើងសូមធ្វើការ ណែនាំ លោកអ្នក នូវវីធីកំចាត់ចោល បញ្ហាក្លិនមាត់ មិនល្អបាន។






វិធីទី១៖
​​​​​​​​​​​​​​​​​​​​​​យកទឹកក្តៅ១ពែង លាយជាមួយនឹងម្សៅយីហ៊ុប ៣ស្លាបព្រាកាហ្វេ រួចកូរឲសព្វ។ ទុកវាឲនៅក្តៅឧណ្ណៗ ហើយយកទៅខ្ពុរមាត់ ជារៀងរាល់ថ្ងៃ។


វិធីទី២៖ 
ទំពាស្លឹកជីវ៉ាន់ស៊ុយ ២ទៅ៣ សន្លឹក ក្នុងមួយថ្ងៃ ដោយសារតែ ស្លឹកជីវ៉ាន់ស៊ុយ សំបូរទៅដោយ ជាតិក្លរ៉ូភីល និងជារុក្ខជាតិដែលជួយកំចាត់ក្លិន។

វិធីទី៣៖  
ទទួលទានផ្លែប៉ោម រឺក៏ផ្លែត្របែក បន្ទាប់ពីការបរិភោគអាហារហើយ ពីព្រោះផ្លែឈើទាំងពីរប្រភេទនេះ អាចជួយសំអាតកំទេចអាហារដែលនៅជាប់នឹងធ្មេញ ហើយវាក៏ជួយការពារបាក់តេរីផងដែរ។ 


 


ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  homeveda