CamNews

ព័ត៌មានអន្តរជាតិ 

ថ្ងៃច័ន្ទ ម្សិលមិញ ចិនជម្លៀលពលរដ្ឋខ្លួន ជិត ៤០០០ នាក់ ចេញពីវៀតណាម

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស សឹង្ហ បុរី ដែលទើបតែបានចេញផ្សាយ វេលាមុននេះ បន្តិចអោយដឹងថា កាលពីអំឡុង ថ្ងៃច័ន្ទម្សិលមិញ ប្រជាជនចិន ប្រមាណជាង ៣,៥០០ នាក់ ត្រូវបានក្រុមអាជ្ញាធរ ជម្លៀសខ្លួនចេញពីប្រទេសវៀត ណាម ពោលក្រោយផ្ទុះកុបកម្ម ហឹង្សា ទូទាំងប្រទេស ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជារួម ចំនួនសរុប នៃប្រជាជនចិន ដែលត្រូវបានអាជ្ញាធរ ជម្លៀសនោះ មានដល់ទៅ ២,៥៥៣ នាក់ ពោល ធ្វើការជម្លៀសខ្លួន តាមផ្លូវទឹក ដោយមានការដឹក ជញ្ជូនពីសំណាក់បណ្តានាវា ជួយសង្គ្រោះ រួមមានឈ្មោះដូចជា ៖ នាវា Wuzhishan, Tongguling, Zijing 12, និង នាវា Baishiling ជាដើម ។

យ៉ាងណាមិញ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានគូសបញ្ជាក់អោយដឹង ថា បណ្តានាវា ខាងលើ ពួកវាមានសមត្តភាពផ្ទុកមនុស្ស បានដល់ទៅ ១០០០ នាក់ ដោយនៅក្នុង នោះ រាល់នាវា ជួយសង្គ្រោះខាងលើ បានចាកចេញពី ផែ ភាគកណ្តាលប្រទេសវៀតណាម ឆ្ពោះ ទៅកាន់ក្រុងជាប់មាត់សមុទ្រ Haikou ប្រទេសចិន ។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូត ក៏ដូចជា ផ្លូវរដ្ឋរវាងបណ្តាប្រទេសកុម្មុយនិស្តជិតខាងទាំងពីរនេះ បានមានបញ្ហាល្អក់កករ និង ញ៉ាំងអោយមានការផ្ទុះ កុបកម្ម ប្រឆាំងចិន   នៅវៀតណាម ក្រោយពី ប្រទេសចិន តម្លើងម៉ាស៊ីនឃួងប្រេង HaiYang ៩៨១ របស់ចិន នៅសមុទ្រចិនខាងត្បូង ដែលវៀត ណាម ហៅថា សមុទ្រខាងកើត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Asia Int news Breaking news Unt news Vietnam China Beijing Hanoi