CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ដោយងាយ ៣ នាក់ទៀតហើយ នៅថ្ងៃអង្គារនេះ ដោយសារ Mers ដូច្នេះ ចូរប្រយ័ត្ន

ព័ត៌មានអន្តរជាតិ ៖ បច្ចុប្បន្នភាព ថ្ងៃអង្គារ ទី ១៦ មិថុនា សេចក្តីរាយការណ៍ ពីកូរ៉េខាងត្បូង បញ្ជាក់ អោយដឹងថា មានជនរងគ្រោះស្លាប់បាត់បង់ជីវិត​ ៣ នាក់ទៀតហើយ ដោយ ​សារការវាយប្រហារ ពី សំណាក់វីរុសផ្លូវដង្ហើម ពីមជ្ឈឹមបូពាហ៍ Mers ខណៈ នាំអោយតួរលេខ  អ្នក​ស្លាប់ ដោយសារវីុសផ្លូវ ដង្ហើមប្រភេទនេះ កើនឡើងដល់ ១៩ នាក់ហើយ ។


ប្រភពដដែល ពីក្រសួងសុខាភិបាល កូរ៉េខាងត្បូង បន្តអោយដឹងថា កូរ៉េខាងត្បូងគឺជាប្រទេសដែល មានការផ្ទុះឡើងនូវករណីឆ្លង Mers អាក្រក់បំផុត បន្ទាប់ពីដីកំណើតវីរុស Mers ពីមជ្ឈឹមបូពាហ៍ ប្រ ទេស អារ៉ាប់ប៊ីសាអ៊ូឌីដ ។ តួរលេខចុងក្រោយ នៃអ្នកឆ្លងវីរុស Mers នៅកូរ៉េខាងត្បូងបានកើនឡើង ដល់ ១៥៤ ករណីហើយ ស្របពេលជនរងគ្រោះ ១៧ នាក់ ត្រូវបានព្យាបាល  អោយ  ជាសះស្បើយ និងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ៖ ខណៈជនរងគ្រោះ ១១៨ នាក់កំពុងតែសម្រាកព្យាបាល ក្នុង នោះ ១៦ នាក់ ក្នុងចំណោម ១១៨ នាក់ មានការលើកឡើងអោយដឹងថា ស្ថានភាពជម្ងឺរបស់ពួកគេ មានសភាពធ្ងន់ធ្ងរ បើធៀបទៅនឹង អ្នកជម្ងឺឯទៀត ។ គួរបញ្ជាក់ថា ភាគច្រើននៃ  ក្រុម ជនរង គ្រោះ ស្លាប់បាត់បង់ជីវិត ដោយសារ Mers គឺជាក្រុមមនុស្ស វ័យចំណាស់ និងធ្លាប់  មានបញ្ហាសុខភាព ក៏ ដូចជា កំពុងតែមានបញ្ហាសុខភាព (មានជម្ងឺ) ជាដើម ។

របាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ៣ នាក់ ក្នុងចំណោមករណីឆ្លង  ៤ នាក់បន្ថែមទៀត នៅថ្ងៃអង្គារ នេះ គឺមានវត្តមានពីមជ្ឈមណ្ឌលសុខាភិបាល Samsung ជាមណ្ឌល សុខភាពមួយក្នុង ចំណោមមណ្ឌលសុខភាពឯទៀត ដែលជាប្រភពនៃការផ្ទុះជម្ងឺឆ្លង វីរុស Mers ។ គួររំឮកថាបច្ចុប្បន្ន មនុស្សច្រើនជាង ៥៥០០ នាក់ ត្រូវបានរក្សាទុកអោយនៅដាច់ដោយឡែក ពីគេ ដោយសង្ស័យ ការ ជាប់ព័ន្ធព័ន្ធនឹងជម្ងឺឆ្លង Mers ស្របពេលដែល ប្រជាពលរដ្ឋ ប្រមាណ ៣៥០០ នាក់ផ្សេងទៀត ត្រូវ បានអនុញ្ញាតអោយមានសេរីភាព បន្ទាប់ពីដាច់អោយនៅដាច់ដោយឡែក ពីគេឯងពីសាធារណជន ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ CNA


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un Mers