ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Chelsea ដែលទើបតែប្ដូរចេញពីក្រុម Atletico Madrid កាលពីរដូលក្ដៅមុន ឥលូវត្រូវប្រធានចាស់និយាយថា Diego Costa មិនបានសម្រេចចិត្ដត្រឹមត្រូវឡើយ ដែលចាកចេញពី Atletico Madrid ទៅកាន់ Chelsea ។
លោក Enrique Cerezo ដែលក្លាយជាថ្នាក់ដឹកនាំក្រុម Atletico Madrid តាំងតែពីឆ្នាំ ២០០២ បាននិយាយយ៉ាងម៉ឺងម៉ាត់ថា អតីតខ្សែប្រយុទ្ធរបស់គាត់ Diego Costa បានប្ដូរទៅកាន់ Chelsea ក្នុងតម្លៃខ្លួន ៣២ លានផោនគឺមិនមែនជារឿងមួយល្អឡើយ ។ កន្លងមកនៃការប្រើប្រាស់ ជីវិតនៅក្នុងក្រុមរបស់គាត់ Diego Costa ធ្លាប់បានមានឱកាសបង្កើតពិន្ទុដល់ទៅ ៣៥ គ្រាប់ ហើយក៏អាចជម្រុញឲ្យការប្រកួតឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃរដូវកាលចុងក្រោយប៉ះជាមួយ Real Madrid ក្នុងការប្រកួត Champion League ។
ផ្ទុយនូវអ្វីដែលបានលើកឡើងដូច្នោះ ចាប់តាំងពី Diego Costa ចូលមកកាន់ទឹកដី Chelsea ត្រឹមតែការបង្ហាញខ្លួន ៨ ដងប៉ុណ្ណោះ ប៉ុន្ដែ Diego Costa អាចស្វែងរកពិន្ទុឲ្យក្រុមបានដល់ទៅ ៩ គ្រាប់ ហើយ លំដាប់នៃលេខរៀង ឈរជើងក្នុងរដូវកាល Premier League នេះ គឺនៅកំពូលគេរហូត។
ដូច្នោះមានសំណួលើកឡើងថា តើការសម្រេចិត្ដ Diego Costa ចូលមកកាន់ Chelsea ជារឿងមួយត្រឹមត្រូវដែរ ទេ បើឆ្លុះបញ្ចាំងនិងទស្សនៈ ខាងលើរបស់លោក Enrique Cerezo ?
រួបភាពលោក Enrique Cerezo ជាថ្នាក់ដឹកនាំក្រុម Atletico Madrid
រួបភាព Diego Costa កាលពីនៅក្រុមចាស់ Atletico Madrid
រួបភាព Diego Costa មកកាន់ក្រុម Chelsea
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror