CamNews

ជីវិត និងការងារ 

យក​ជីវិត​ទៅ​ប្ដូរ​នឹង​ប្រា​ក់ជាង ៥ដុល្លារ ក្នុង​មួយថ្ងៃ នៅ​មាត់​ភ្នំភ្លើង

ប្រាក់ខែ​ត្រឹមតែ​ពី ៥ ទៅ ៨ដុល្លារ សម្រាប់​មួយថ្ងៃ និង​ធ្វើការ ១២ម៉ោង ប៉ុន្ដែ ក្រុមកម្មករ​យក​រ៉ែ sulfur នៅ ឥ​ណ្ដូ​នេ​ស៊ី នៅតែ​តោង​តាម​មុខរបរ​ដ៏​គ្រោះថ្នាក់​នេះ ព្រោះ​វា​ជា​ប្រភព​ចំណូល​តែមួយគត់​របស់​ពួកគេ។

តំបន់​ជុំវិញ​មាត់​ភ្នំភ្លើង Kawan ljen ភាគខាងត្បូង​កោះ​ជ្វា (Java) តែង​ផ្ទុះឡើង​នូវ​សារធាតុ sulfur តាម​ក្រហែង​ភ្នំ​នានា ហើយ​នេះ​ក៏​ជា​កន្លែង​ដែល​ក្រុមកម្មករ​រ៉ែ​រកប្រាក់ ដោយ​ការ​ប្រមូលយក​លោហធាតុ​ស្ពាន់ធ័រ។  ក​ម្អែ​ភ្នំភ្លើង បញ្ចេញ​លោហធាតុផ្សេងៗ ក្នុងនោះ មាន​ស្ពាន់ធ័រ នៅពេល​វា​កក​រឹង​ជា​ដុំ កម្មករ​នឹង​បំបែក​វា ហើយ​ដាក់ចូល​កន្ដ្រក ជញ្ជូន​ចុះ​ពីលើ​ភ្នំ។

តំបន់​យក​រ៉ែ​ក្នុង​ពិភពលោក ភាគច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ម៉ាស៊ីន និង​មាន​ម៉ាស់​ការពារ​ផ្សែង​ធូលី (ដូច​ក្នុង​រូបភាព​ខាងលើ) ប៉ុន្ដែ នៅ Kawan ljen នៅតែ​ប្រើប្រាស់​កម្លាំង​ដៃ បែប​ធម្មជាតិ។

មុននេះ គម្រោង​ធ្វើ​ទំនើបភាវូបនីយកម្ម​ជាច្រើន​សម្រាប់​តំបន់​រ៉ែ​នេះ ត្រូវបាន​លើកឡើង ប៉ុន្ដែ វា​ត្រូវបាន​បដិសេធ ដោយ​ប្រជាជន​ធ្វើបាតុកម្ម ព្រោះ​ពួកគេ​ព្រួយបារម្ភ​ថា នឹង​បាត់បង់​ប្រាក់ចំណូល។

បណ្ដា​ដុំ​លោហធាតុ sulfur ធំៗ នឹងត្រូវ​បាន​បំបែក​ជា​ដុំតូចៗ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ចេញពី​មាត់​ភ្នំភ្លើង ដែលមាន​ចម្ងាយ​ពី​ជើងភ្នំ ជាង ២០០ម៉ែត្រ។

បណ្ដា​បំពង់ចាស់ៗ ធ្វើ​អំពី​ដីឥដ្ឋ និង​ថ្ម ត្រូវ​ប្រើប្រាស់​ដើម្បី​បង្ហូរ​ធាតុ​រ៉ែ រាវ​sulfur មុនពេល​វា​កក។

 

ក្រុមកម្មករ ប្រើ​កន្ដ្រក ដាក់​ដុំ sulfur និង​ប​ញ្ចូ​ន​ឡើង​ពី​មាត់​ភ្នំភ្លើង រួច​ចុះ​ពីលើ​ភ្នំ​ដោយ​ថ្នើ​រ​ជើង និង​មិនមាន​ជំនួយ​របស់​ម៉ាស៊ីន។

 
ផ្សែង​ពុល ចេញពី​បឹង sulfur នៅលើ​មាត់​ភ្នំភ្លើង។ ផ្សែង​នេះ គឺជា​ការរួម​ផ្សំ​រវាង​អាស៊ីត sulfuric និង hydro clorua ក្នុង​កំដៅ ៣៣អង្សា។

 
ជណ្ដើរ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ឡើង​ទៅលើ​ដុំ sulfur ដើម្បី​បំបែក​វា​បន្ដិចម្ដង។

ក្រោយពី​បាន​ប្រមូល​ដុំ sulfur ដាក់​ក្នុង​កន្ដ្រក កម្មករ​ក៏​នឹង​រែក​ចុះ​ពី​ភ្នំ ដើម្បី​លក់​ឱ្យ​ឈ្មួញកណ្ដាល ដែល​ក្រោយមក​ពួកគេ​នឹង​យក​វា​ទៅ​លក់​បន្ដ​ឱ្យ​រោងចក្រ​នៅក្បែរ​តំបន់​នេះ។ ​កម្មករម្នាក់ៗ អាចធ្វើ​ការ​ក្នុង​បរិស្ថាន​គ្រោះថ្នាក់​នេះ ដល់​ទៅ ១២ម៉ោង ជា​រៀងរាល់ថ្ងៃ ហើយ​ប្រាក់កម្រៃ​ដែល​កម្មករ​ម្នាក់​រកបាន គឺ​​ត្រឹម​តែ​​ពី ៥,៥ ទៅ ៨,៣ដុល្លារ ក្នុង​មួយថ្ងៃ។



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Bloomberg