CamNews

ព័ត៌មានជាតិ 

រថយន្ត Range Rover ពណ៌ស ថយប៉ះ Land Rover ពណ៌ខ្មៅ មិនព្រមសង ហើយទូរស័ព្ទ រកខ្សែអន្តរាគមន៍

ភ្នំពេញ៖ រថយន្ត Range Rover មួយគ្រឿង បើកមិនប្រយ័ត្ន បានថយប៉ះរថយន្ត Land Rover មួយ គ្រឿងទៀត ដែលចតទុកស្ងៀម នៅលើផ្លូវប៉េតុង ស្ថិតក្នុងក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ បណ្តាលឱ្យខូចខាតបន្តិចបន្តួច ប៉ុន្តែម្ចាស់រថយន្តមិនព្រមសម្របសម្រួលនោះទេ បែរជាទូរស័ព្ទ របស់មន្រ្តីធំ ជួយអន្តរគមន៍ទៅវិញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្ក ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2V-0333 ចំណែករថយន្តរងគ្រោះ ម៉ាក Land Rover ពណ៌ខ្មៅ គ្មានស្លាកលេខ ។

រហូតមក ដល់ម៉ោង២រសៀលនេះ ភាគីទាំងពីសម្របសម្រួលគ្នា មិនទាន់ត្រូវរ៉ូវនៅឡើយ ដោយសារតែ រថយន្ត Range Rover ពណ៌ស មិនព្រមផ្តល់សំណង ហើយថែមទាំងទារសំណង ពីរថយន្តLand Rover ពណ៌ខ្មៅ ដោយប្រកែកថា ខ្លួនឯងជាអ្នកបើកត្រូវទៅវិញ ហើយកោះហៅគ្នីគ្នា មកជួយអន្តរាគមន៍ ថែមទៀត ៕

ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh