CamNews

តារា 

Cristiano Ronaldo​ ស្រាយបំភ្លឺពីសេចក្ដីសម្រេចចិត្ដ នាថ្ងៃអនាគតទៅមុខ

ព័ត៌មានកីឡា៖ បើទោះបីជាមានការល្បីខ្ទរខ្ទារខ្លាំងពីរឿង ផ្ទាល់ខ្លួនកីឡាករថា មានបំណងចង់​ចាកចេញ​ពី​ក្រុមក៏ដោយ ក៏កីឡាករ នៅមិនទាន់មានប្រត្ដិកម្មអ្វីប្លែកនោះដែរ ប៉ុន្ដែកីឡាករ ក៏បានបង្ហើបពីគំនិតផ្ទាល់​​ផងថា រូបកីឡាករពិតជាសប្បាយចិត្ដក្នុងទឹកដី Real Madrid ហើយក៏មិនចង់ចាកចេញទៅណាដែរ ។ 

Cristiano Ronaldo បានអះអាងបង្ហាញថា រូបលោក ពិតជាសប្បាយចិត្ដក្នុងទឹកដី Real Madrid ខ្លាំងណាស់ ហើយក៏មិនចង់ចាកចេញពីក្រុមនេះផងដែរ ពីព្រោះបច្ចុប្បន្នគាត់គឺជាកីឡាករដែលខ្លាំង ហើយល្បីស្រាប់​ហើយ ជាពិសេស កាលពីរដូវកាលមុន គាត់បានទទួល ពានរង្វាន់ជើងឯកកីឡាករឆ្នើមពិភព​លោក ក៏ដោយសារលេងឲ្យក្រុម Real Madrid ផងដែរ ។ ដូច្នេះគាត់មិនចង់ទៅណាចោលនោះទេ។​​ ពេលខ្លះគាត់មិនចង់ ឲ្យមានការធ្វើសន្និសិតច្រើននោះទេ ដែលកន្លងមក តាមការមើ់លឃើញ មានភាពខុសច្រើន​ដែលបង្កឲ្យមានភាពរល្អក់កករ និងទំនាស់ផ្ទៃក្នុងរវាងរូបគាត់នឹង ក្រុម ។ ប៉ុន្ដែអ្វីដែលគាត់​ចង់បញ្ជាក់ក្នុងពេលនេះ គឹគាត់មិនចង់ចាកចេញពីក្រុម Real Madrid នោះទេ ហើយក៏ត្រៀមខ្លួនយ៉ាងរឹងមាំផងដែរ សម្រាប់រដូវកាលក្រោយនេះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ hitc

 


Tags: Sport News Ronaldo