CamNews

កីឡាជាតិ 

ការប្រណាំងរថយន្ត និងម៉ូតូ ឆ្លងកាត់ឧបសគ្គ ជើងឯកអាស៊ីនឹងមកដល់ ច្រកទ្វារប៉ោយប៉ែត នៅថ្ងៃស្អែក

ការប្រណាំង រថយន្ត និងម៉ូតូ ​​​​ឆ្លងកាត់​ឧបសគ្គ​ដែលមានជនជាតិកម្ពុជាចំនួន ៤នាក់ ផងនោះនឹង
មកដល់ច្រកទ្វារអន្តរជាតិនៅថ្ងៃទី១៥សីហាស្អែកនេះហើយសមាជិកនៃក្រុមសុទ្ធ តែអះអាងថា
មានសុវត្ថិភាព និងមានឈ្នះ និងចាញ់ទៅតាមដំណាក់កាលនីមួយៗផងដែរ។

ដោយយោងតាម មន្រ្តីសហព័ន្ធយានយន្តកម្ពុជា ​លោក លន់ សាមឌី បាន​ឲ្យដឹងថា «តាំងពីថ្ងៃចាប់
ផ្តើមមកគឺក្រុម ប្រណាំងម៉ូតូ មានសុវត្ថិភាព និងបានឈ្នះដោយដំណាក់ខ្លះដែរព្រោះនេះជាលើក
ដំបូងដែលក្រុមម៉ូតូកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នោះ និងម្យ៉ាងលើកំ ណាត់ផ្លូវពីប៉ាតាយ៉ា មក
កាន់ព្រំដែនកម្ពុជា ជាកំណាត់ផ្លូវដែលពិបាក ហើយកីឡាករម្នាក់ៗ ត្រូវពឹងពាក់លើផែនទី បើកបរ
ជានិច្ច តែជំនាញស្តីពីការបើកបរវិញយើងមិនចាញ់គេទេ»។

សូមបញ្ជាក់គិតមកដល់ពេលនេះ (ព្រឹកម៉ោង១០:០០) ក្រុមប្រណាំងកំពង់ស្ថិតនៅលើដំណាក់កាល
ទី ៣ នៃទឹកដីថៃ ឯដំណាក់កាល ទី ៤ និង ៥ ធ្វើនៅលើទឹកកម្ពុជា ដោយបញ្ចប់នៅ សៀមរាប នៅ
ថ្ងៃទី ១៦ សីហា។ ការប្រណាំង​ម៉ូតូ និងរថយន្ត ឆ្លងកាត់​​​​ឧបសគ្គ​អាស៊ី (Asia Cross Country Rally)
លើកំណាត់ផ្លូវ​ចម្ងាយ ១៦០០ គីឡូម៉ែត្រ។​​​ កីឡាករ​ទាំង​ប្រណាំង​ម៉ូតូ និង​រថយន្ត​មកពី ៦ ប្រទេស
​ក្នុងនោះ​មាន ថៃ ​ ជប៉ុន កូរ៉េ ឥណ្ឌា ចិនតៃ​វា់ន់ និង​កម្ពុជា ហើយកីឡាករ​ប្រណាំង​ម៉ូតូ​កម្ពុជា​ទាំង ៤
នាក់រួមមាន លោក គន ផាន​ដា​រ៉ា, លោក ជា ពី​វ , លោក ចាន់ ដារ៉ាវុធ និង​លោក អ៊ីវ ឡេង បាន​
ចាកចេញ​ពី​កម្ពុជាទៅចូលរួម ប្រកួតកាលពី​ថ្ងៃទី ១០ សីហា ឆ្នាំ ២០១២៕

ដោយ៖ ម៉ូកា
ប្រភពពី៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា 


Tags: Asian Cross Country Rally asian cambodia sport