ម៉ូតូ Suzuki DR-Z125L គឺជាប្រភេទធំ ដែលរូបខ្ពស់ ស្រស់សង្ហា និងធំជាង ម៉ូតូស៊េរីចាស់ ដែលឈ្មោះ ថា Suzuki DR-Z125។ ម៉ូតូ Suzuki DR-Z125L គឺជាជំរើសដ៏ល្អបំផុត សំរាប់អ្នកប្រើប្រាស់ ឬ អ្នកចង់ សាកល្បងជិះម៉ូតូធំដំបូង។
ម៉ូតូ Suzuki DR-Z125L ស៊េរីថ្មី ឆ្នាំ២០១៤ ម៉ូដែលនេះ ត្រូវបានរចនាម៉ូដឡើងយ៉ាងទាក់ទាញជាង ស៊េរី មុនៗ ដែលបានបំពាក់ជាមួយនឹង សំបកកង់ខាងមុនរង្វង់ទំហំ ១៩ អ៊ីង និងខាងក្រោយរង្វង់ទំហំ ១៦
អ៊ីង ដែលមើលទៅខ្ពស់ ងាយស្រួលធ្វើដំណើរ បានគ្រប់ស្ថានភាពផ្លូវ។ ជាពិសេស ម៉ូតូ Suzuki DR- Z125L មានភ្ជាប់មកជាមួយនឹងប្រព័ន្ធធុងទឹកត្រជាក់ ការពារម៉ាស៊ីនកុំឱ្យក្តៅខ្លាំង នៅពេលធ្វើដំណើរ ផ្លូវឆា្ងយ។
ម៉ូតូ Suzuki DR-Z125L ម៉ូដែលថ្មីឆ្នាំ២០១៤ ស៊េរីនេះគឺត្រូវផលិតឡើងមានកំលាំងម៉ាស៊ីនត្រឹមតែ១២៤ សេសេ តែប៉ុណ្ណោះ និង មានតំលៃលក់នៅទីផ្សារអាមេរិក តំលៃ ៣,១៩៩ដុល្លារ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed