ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ក្រុមជម្រើសជាតិ កម្ពុជា នឹង ម៉ាកាវ ក្នុងវគ្គជម្រុះ World Cup បានបង្ហាញលទ្ធផល ចប់តង់ទី ១ ក្នុងពិន្ទុ ០ ស្មើ ។
ស្ថិតក្រោមការខិតប្រឹងប្រែង រវាងក្រុមទាំងសងខាង កម្ពុជា ម៉ាកាវ មិនទាន់មាន ក្រុមមួយណាអាចបង្កើតពិន្ទុបាននៅឡើយទេ ប៉ុន្ដែជាការកត់សំគាល់ ពេញមួយជើងទី ១ ម៉ាកាវ ត្រូវទទួលរងរបួសខ្សែប្រយុទ្ធ ម្នាក់ទៅហើយ ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ កម្ពុជា ខណៈដែលសន្ធាប់បាល់ក្បាលដូចគ្នា។
សូមបញ្ជាក់ផងដែរថា ពេញមួយការប្រកួតជើងទី ១ កម្ពុជាមានប្រៀបច្រើនលើដៃគូរ ខណៈដែលក្រុម មានឱកាសស៊ុតបាល់បញ្ចូលទី ច្រើនដង ប៉ុន្ដែមិនទាន់ឃើញបានលទ្ធផលនៅឡើយទេ ។
ដោយ៖អឿ អ៊ុយ