បាងកក៖ សមត្ថកិច្ចថៃ ប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង បាចខិតប័ណ្ណដែលភ្ជាប់នៅជាមួយ ដីកាចាប់ខ្លួនឧក្រិដ្ឋជន ដែលជាអតីតឧបនាយករដ្ឋមន្រ្តី ស៊ូថេប ថងស៊ូបាន។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា សមត្ថកិច្ចថៃ បានថ្លែងថា តុលាការក្រុងបាងកក បានចេញដីកាចាប់ខ្លួន ឧក្រិដ្ឋជន ស៊ូថេប ថងស៊ូបាន អតីតនាយករដ្ឋមន្រ្តី និងជាមេដឹកនាំ ចលនាប្រជាជនដើម្បីប្រជាធិតេយ្យ ដោយត្រូវរងការចោទប្រកាន់ ពីបទក្បត់ជាតិ ដែលមានស្ថានទំងន់ទោស ប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ដែលដីកានេះ ត្រូវផ្សព្វផ្សាយជាសាធារណៈ កាលពីយប់ថ្ងៃចន្ទ មិ្សលមិញនេះ។
អាជ្ញាធរថៃ បានបញ្ជាក់ថា ដើម្បីឲ្យប្រជាពលរដ្ឋ ដែលបានចូលរួមបាតុកម្មប្រឆាំង រដ្ឋាភិបាល ជាមួយលោក ស៊ូថេប ជ្រាបនិង បញ្ឈប់សកម្មភាពទាំងឡាយណា ដែលមានល្មើសច្បាប់ ងាក មក សហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនឧក្រិដ្ឋជន ស៊ូថេប សមត្ថកិច្ច បានប្រើប្រាស់ ឧទ្ធម្ភាគចក្រ របស់អគ្គស្នងការនរគបាលជាតិរបស់ថៃ មួយគ្រឿងហោះឆ្វែលនៅបរិវេណ ដែលមានក្រុមបាតករជួបកំពុងជួបជុំគ្នា នៅច្រើនកន្លែងនៅក្នុងក្រុងបាងកក ដើម្បីបាចខិត ប័ណ្ណដែលមានភ្ជាប់ នូវជាមួយដីកាចាប់ខ្លួន៕
ប្រភព៖ ដើមអំពិល