ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ដែលទើបតែ បានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា នាយករដ្ឋមន្រ្តីប្រទេស អូស្រ្តាលី បានប្រកាស ដំណើរការដំណាក់កាលថ្មី នៃការតាមដាន និង រុករកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្រតិបត្តិការ នៃដំណើរការ ដំណាក់កាលថ្មីលើកនេះ នឹង មានការដាក់ ពង្រាយឧបករណ៍ រុករក ក្រោមទឹកបន្ថែមទៀត ខណៈ ប្រតិបត្តិការ រុករក នៅលើអា កាសនឹងត្រូវលុបចោល ។ គួរបញ្ជាក់ថា ប្រតិបត្តិការ សម្រុករុករក នៅក្រោមសមុទ្រ លើកនេះ យ៉ាងហោចណាស់ ត្រូវការ ពេលវេលា ចន្លោះពី ៦ ទៅ ៨ ខែ ដើម្បីរកអោយឃើញបំណែកកំទេច កំទីយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន កាលពី ថ្ងៃទី ៨ មីនា កន្លងទៅ អមដោយ មនុស្ស មានគ្នាទាំងអស់ ២៣៩ នាក់ ។
លោក Tony Abbott នាយករដ្ឋមន្រ្តី ប្រទេស អូស្រ្តាលី បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌មានអោយដឹងថា ក្នុងរយៈពេល ៥២ ថ្ងៃមកនេះ ប្រតិបត្តិការរុករក ពុំទាន់មានបង្ហាញសញ្ញា ផ្លូវការណាមួយនៅឡើយនោះទេ ខណៈតម្រុយ ក៏ហៅលែងឭទៀត ពោលបំណែកកំទេចកំទីច្បាស់ ណាស់ វាពិតជាបានលិចចូលទៅក្នុងបាត សមុទ្រ បាត់ទៅហើយ ។
ដោយបង្វែរ សម្បទា ក្នុងការរុករក ពីលើអាកាស ក្នុងការប្រើយាន ស្វ័យប្រវត្តិក្រោមទឹកលើកនេះ អាចនឹងចំណាយប្រាក់ដល់ទៅ ៤០ លាន អឺរ៉ូ ខណៈវានឹង តាមដាន ក៏ដូចជា រុករក វិសាលភាព បាតសមុទ្រ មានទំហំដល់ទៅ ៣០,០០០ គីឡូម៉ែត្រ ការ៉េ ។ បេក្ខភាព នាយករដ្ឋមន្រ្តីដដែលរូបនេះ បញ្ជាក់អោយដឹងថា ភាពបរាជ័យ ក្នុងការ តាមដាន រកអោយឃើញ បំណែកកំទេចកំទី នៅលើផ្ទៃ សាគរនោះ វាគឺជាករណី ដ៏ខកចិត្តមួយ និងទាល់តម្រិះជាខ្លាំង ខណៈគាត់សារភាព អោយដឹងថា យន្តហោះ អាចនឹងមិនត្រូវបានរកឃើញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ