កាលពីថ្ងៃទី៤ ខែកុម្ភះ មនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានដឹងព័ត៌ មានដ៏ព្រឺព្រួចមួយ ស្តីពីកូនប្រុសតិរច្ឆាន បីនាក់បងប្អូន បានរួមគំនិតគ្នា សម្លាប់ម្តាយខ្លួនឯង ហើយ ស៊ីសាច់ម្តាយខ្លួន ថែមទៀតផង។
ជនសង្ស័យ បីនាក់បងប្អូន ដែលត្រូវចោទប្រកាន់សម្លាប់ និងស៊ីសាច់ម្តាយ ខ្លួនឯង
រឿងហេតុដ៏សាហាវនេះ បានកើតឡើងនៅ Purok Nabadtog, Barangay Kamasi, Ampatuan, ប្រទេសហ្វីលីពីន។ តាមសំដីអ្នកជិតខាងពីកន្លែកើតហេតុ បានឲ្យដឹងថា ពួកគេបានឮសម្លេង រំខានពីខាងផ្ទះរបស់ ជនជាប់ចោទបីនាក់បងប្អូន រយះពេលច្រើនថ្ងៃមកហើយ មុនពេលដែល សាកសពរបស់ស្រ្តី Musala Amil អាយុ ៥៦ ឆ្នាំ ត្រូវបានគេរកឃើញនៅ Ampatuan ប្រទេស ហ្វីលីពីន។
សាកសពរបស់ស្រ្តី Musala Amil អាយុ ៥៦ ឆ្នាំ
ពេលរកឃើញ សាកសពរបស់ស្ត្រីរូបនោះ គឺបានបាត់អស់ គ្រឿងក្នុងមួយចំនួន។ ក្រុមអាជ្ញាធរ ដែលបានចូលរួមស៊ើបអង្កេតករណីឃាតកម្មនេះ បានធ្វើការសន្និដ្ឋានថា ការសម្លាប់នេះ អាច កើតឡើង នៅថ្ងៃពុធ សប្តាហ៍មុន។
បើយោងតាមសំដីរបស់ ព្រះរាជអាជ្ញា បានឲ្យដឹងថា កូនប្រុសទាំងបីនាក់របស់ជនរងគ្រោះ គឺជា អ្នកដែលបានសម្លាប់ និងស៊ីសាច់ម្តាយរបស់ខ្លួន។ ជាក់ស្តែង បីនាក់បងប្អូនដែលរួមមានឈ្មោះ Dante អាយុ ៣៥ឆ្នាំ, Paroy អាយុ ២១ឆ្នាំ និង Ibrahim អាយុ ១៨ឆ្នាំ សុទ្ធតែបានបដិសេធចោល លើការចោទប្រកាន់នេះ។ តាមសំដីរៀបរាប់ ពីជនសង្ស័យទាំង៣ នាក់បងប្អូននេះ បានឲ្យដឹងថា កាលពីពេលមុនៗ ពួកគេបានខិតខំ ព្យាយាម ព្យាបាលជម្ងឺ ដោយការបណ្តេញវិញ្ញាណ អាក្រក់ ដែលតាមយាយី ជាប់ខ្លួន របស់ពួកគេ។
បច្ចុប្បន្ន ប៉ូលិសកំពុងតែធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត លើគ្រួសារជនសង្ស័យនេះ មានប្រវត្តិ មានជម្ងឺសរសៃប្រសាទ ឬក៏អត់? ក្រៅពីនេះ អ្នកស៊ើបអង្កេតជាន់ខ្ពស់ Ronald De Leon ក៏បាន ឲ្យដឹងថា ពួកគេក៏នឹងធ្វើការត្រួតពិនិត្យ ទៅលើជនសង្ស័យទាំងបីខាងលើនេះ មានបានប្រើប្រាស់ គ្រឿងញៀន ដែរឬក៏អត់ ផងដែរ៕
ផ្ទះដែលបានរកឃើញ សាកសព ស្រ្តីជនរងគ្រោះ
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14