CamNews

ព័ត៌មានអន្តរជាតិ 

ជិះរថយន្តបុកគ្នា បំផ្ទុះ ភ្លើងឆេះព្រាត និង បំផ្ទុះគ្រាប់បែក​ ផ្ទួនគ្នា ជាការវាយប្រហារ អាក្រក់បំផុត

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ អត្ថបទផ្សាយ​​ ពីគេហ ទំព័រសារព័ត៌មានក្នុងស្រុក បញ្ជាក់អោយដឹងថា ក្រុមវាយប្រហារបានបើកការវាយប្រហារយ៉ាងឃោរ ឃៅបំផុត ពោល បើករថយន្តពីរគ្រឿង បុកហាងទំនិញ បំផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ និងគប់គ្រាប់ បែកបំផ្ទុះផ្ទួនៗគ្នា ថែមទៀតផង ទៅលើផ្សារ មួយកន្លែង មានទីតាំង ស្ថិតនៅក្នុងប្រទេសចិន ។

សេចក្តីរាយការណ៍​ដដែល បញ្ជាក់បានអោយដឹងថា ការវាយប្រហារ ដ៏អាក្រក់មួយនេះ ពិតជាបាន ធ្វើអោយមនុស្ស ស្លាប់ និង របួសជាច្រើននាក់ ចំពោះទិន្នន័យ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ស្រប ពេលដែល បណ្តាជនរងគ្រោះ ត្រូវបានគេ ប្រញាប់បញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ជិតបំផុត ។

គួរបញ្ជាក់ផងដែរថា ក្រុង Xinjiang គឺជាតំបន់ក្តៅមួយ ដែលជាទូទៅ តែងតែមានការវាយប្រហារ ជា ញឹកញាប់ ខណៈជាតំបន់មានបញ្ហាប្រឈមរវាង   ជនជាតិចិន ដីគោក និង ជនជាតិភាគតិចម៉ូស្លឹម Uighurs ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Xinjiang