ព័ត៌មានកីឡា៖ លទ្ធិផលការប្រកួតរវាងក្រុម Arsenal និង Galatasaray កាលពីម្សិលមិញ ជោគជ័យត្រូវធ្លាក់ទៅក្នុងដៃ Arsenal ត្រឹមពិន្ទុ ៤ ទល់និង ១។ សម្មិទ្ធិផលជោគជ័យនេះ កីឡាករ អង់គ្លេសជើងថ្មីឈ្មោះ ថា Danny Welback ធ្វើបានល្អច្រើន តួួយ៉ាងកីឡាករបានបង្កើតពិន្ទុ ៣ គ្រាប់ នៅខណៈនាទីទី ២២ ៣០ និង ៥២ ។ ចំណែកកីឡាករ Alexis Sánchez វិញនៅនាទីទី ៤១ ។
ថ្វីត្បិតតែ Arsenal រកពិន្ទុបានច្រើនគ្រាប់ជាប់ៗគ្នាមែន ប៉ុន្ដែ Galatasaray ក៏មិនបានធ្វើឲ្យខ្លួនឯងអាម៉ាសដែរ គឺនៅនាទីទី ៦៣ ដោយកីឡាករ Burak Yilmaz ស៊ុតបាល់ប៉េណង់ទីយកមួយគ្រាប់វិញ ។
ជោគជ័យដ៏ធំមួយនេះ គឺជាលើកទីមួយហើយដែលក្រុមទទួលបានក្នុងរដូវកាល Champions League ក្នុងឆ្នាំនេះ មានន័យថា លទ្ធិផលដែលទទួលបានមក គឺក្រុមបានបង្កើតពិន្ទុ ៣ គ្រាប់ក្នុង Group D។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេកត់សំគាល់ដែរថា រយៈពេល ១៨ ឆ្នាំដែលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Arsene Wenger ទទួលលទ្ធិផលល្អបែបនេះ។
សូមបញ្ជាក់ឡើងវិញថា លទ្ធិផល Arsenal ទួលបានពេលនេះ មិនទាន់នាំក្រុមឲ្យឈានជើងឡើងដល់លំដាប់កំពូលនៅក្នុងតារាង Group D ឡើង គឺត្រឹមតែលំដាប់ថ្នាកលេខ ២ ទេ។ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ១ គឺ Bor Dortmd ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី