ព័ត៌មានកីឡា៖ ជំនួបប្រកួតដ៏ជក់ចិត្ដ រវាងក្រុមម្ចាស់ផ្ទះ Roma ប៉ះជាមួយ Manchester City នៅក្នុងរដូវកាល Champions League ធ្វើឲ្យមានការស្រែកហ៊ោកញ្ជ្រាវយ៉ាងទ្រហឹង ពីភាគីគាំទ្រ Man City ដោយផ្ដាច់ដង្ហើមម្ចាស់ផ្ទះ ត្រឹមពិន្ទុ ២ ទល់នឹង ០។
យោងតាមការបកស្រាយរបស់គេហទំព័រអន្ដរជាតិ ប៊ីប៊ីស៊ី លើកឡើងថា លទ្ធផលជោគជ័យរបស់ Man City ម្ដងនេះមិនបានធ្វើឲ្យខ្លួន កាន់តែរុញតំណែងរបស់ខ្លួនឡើងមកកាន់តែខ្ពស់ជាងគេនោះទេ ផ្ទុយទៅវិញគឺត្រឹមតែនៅបន្ទាប់ពី Bayern Munich ។ ដោយហេតុ ស្របពេលនោះ Bayern Munich បានស៊ី CSKA ៣ គ្រាប់ ហើយ Man City ស៊ី Roma បានតែ ២ ប៉ុណ្ណោះគឺនៅតែចាញ់ពិន្ទុ Bayern Munich ៦ គ្រាប់ ដដែល ដូច្នេះ Man City នៅតែស្ថិតក្នុងលំដាប់លេខបន្ទាប់។ វាក៏ជារឿងមួយគួរឲ្យសោកស្ដាយ ប្រសិនបើសម្លឹងងាកក្រោយបន្ដិច ដោយការប្រកួតកន្លងមក ចំពោះ Bayern Munich ត្រូវ Man City ធ្លាប់ កាច់បំបាក់ម្ដងហើយ ត្រឹមពិន្ទុ ៣ ទល់នឹង ២ ហើយក្រុមក៏គួតែអាចឈរលើជួរលំដាប់ខ្ពស់ជាង ១ លេខ ។
បើទោះជាយ៉ាងនោះក៏ដោយក្ដី ក្រុម Man City នៅតែសប្បាយចិត្ដជាខ្លាំង ហើយថ្លែងពីសេចក្ដីត្រេកអរ ចំពោះ Pablo Zabaleta និង Samir Nasri ដែលបានជួយឲ្យក្រុម មានឱកាសសម្លឹងមើលឃើញ វគ្គផ្ដាច់ព្រ័ត្រ ហើយកាន់តែមានទំនុកចិត្ដថែមទៀត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី