ព័ត៌មានកីឡា៖ ហង្សក្រហម Liverpool បានសម្រេចយល់ព្រមចរចារដេញថ្លៃយកកីឡាករខ្សែប្រយុទ្ធរបស់ក្រុម Burnley ជាផ្លូវការហើយ ដែលរង់ចាំដល់ខែថ្មីចូលមកដល់ នឹងចុះកិច្ចសន្យា។
ខ្សែប្រយុទ្ធវ័យក្មេងឈ្មោះថា Danny Ings ដែលមួយរយៈមុន ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងស្ទើរអស់បណ្ដាក្លឹបក្នុងទឹកដីអង់គ្លេស ពេលនេះ ត្រូវបាន Liverpool សម្រេចជាផ្លូវការ ផ្ទេរចេញនាខែក្រោយនេះហើយ ។ Danny Ings ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាក្រុម ក្នុងទឹកដីអង់គ្លេស សូម្បីតែ Man United និង Tottenham ផងដែរ ។ ប៉ុន្ដែពួកគេមិនអាចឈានដល់ការចុះហត្ថលេខាដូច Liverpool នោះទេ។
Danny Ings ធ្លាប់លេងក្នុងក្រុមជម្រើសជាតិ អង់គ្លេស ចំនួន ៩ ប្រកួត ហើយអាចរកគ្រាប់បាល់បាន ៤ គ្រាប់ ជូនក្រុម។ ហើយលេងឲ្យក្រុម Burnley បាន ១២២ ប្រកួត ដោយរកគ្រាប់បាល់បាន ៣៨ គ្រាប់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co.uk