CamNews

តារា 

ហ៊ិន ច័ន្ទនីរ័ត្ន បណ្តោយខ្លួន ឲ្យប្រុសឱប យ៉ាងស្និតនៅ ក្នុងក្លឹប

ភ្នំពេញ៖  ពិធិការិនីតូចច្រឡឹង សម្បូរមន្តស្នេហ៍ ប្រចាំស្ថានីយទូរទស្សន៍ បាយ័នកញ្ញា ហ៊ិន
ច័ន្ទនីរ័ត្ន ដែលមហាជនដឹងថា កំពុងតែមាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈ
នោះ កាលពីកន្លងទៅមាន បណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា នាង
បានចូលរាំលេងនៅក្នុងក្លឹប កម្សាន្តមួយនៅក្នុង រាជធានីភ្នំពេញ ដែលមានឈ្មោះថា “ក្លឹប C2”
រួមជាមួយអ្នកពិសេស របស់នាងផងដែរ ។

តែទោះជាយ៉ាងណាព័ត៌មាន នោះត្រូវបានខ្យល់បក់បោក សាយភាយយកទៅវិញ បាត់ទៅហើយ
ដោយមិនមានប្រតិកម្ម ណាមួយពីសំណាក់ ពិធីការិនីធ្មេញជំពើស ហ៊ិន ច័ន្ទនីរត្ន័ នោះទេ។ ដោយ
ឡែក ស្រាប់តែថ្មីៗនេះ មហាជនមួយចំនួន ដែលនិមយប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គម
ហ្វេសប៊ុក បានប្រទះឃើញរូបភាព ជាច្រើនសន្លឹក របស់តារាសម្តែង និងជាពិធិការិនី សម្បូរវោហារ
សារស័ព្ទ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះយ៉ាងព្រោងព្រាត នៅលើបណ្តាញហ្វេសប៊ុក ។

នៅក្នុងរូបភាពទាំងនោះ មហាជន និងស្រទាប់យុវវ័យ បានឃើញថាស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បាន
បណ្តោយខ្លួនឲ្យបុរសឱបយ៉ាងស្និតនៅក្នុងក្លឹបកម្សាន្តប្រៀប ដូចជាសង្សារឬ ប្តីប្រពន្ធថ្មីថ្មោងអីចឹង។
ចំពោះបុរសដែលគេ បានឃើញឱប តារាសម្តែងវ័យក្មេង ហ៊ិន ច័ន្ទនីរ័ត្ន នេះមហាជន បានស្គាល់ថា
គឺជាតារាសម្តែងមាន សំណាងឱបស្រីលោក អេនឌី ។

មហាជនមួយចំនួនដែល បានឃើញរូបភាពនេះពួកគេមានចម្ងល់ថា ហេតុអ្វីបាន ជាកញ្ញា ហ៊ិន ច័ន្ទ
នីរ័ត្ន បណ្តោយខ្លួនឲ្យ គេឱបយ៉ាងស្និតបែបនេះ ? តើនាងអត់ខ្លាចគេបាន ឃើញហើយ ធ្វើឲ្យធ្លាក់
ប្រជាប្រិយភាពទេឬ? បើទោះបីជា ការថតរូបបែបនេះ ជាលក្ខណៈលេចសើច ឬក៏លក្ខណៈមិត្តភក្តិ
ក្តី ប៉ុន្តែមហាជនមួយចំនួន ដែលបានឃើញរូបភាព ទាំងនេះអាចនឹងយល់ ច្រឡំថាកញ្ញា ហ៊ិន ច័ន្ទ
នីរ័ត្ន មានទំនាក់ទំនង ស្នេហាជាមួយ អេនឌី ក៏ថាបាន ។

ប៉ុន្តែបើតាមប្រភពពីអ្នក នៅក្នុងចង្កោមសិល្បៈ ដែលស្និតជាមួយ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានប្រាប់
Looking TODAY ថារូបភាពទាំងអស់ ដែលគេបានឃើញនេះ គឺជារូបភាពដែលពួកគេ ថតនៅក្នុង
ក្លឹប ហើយគេបាន យកមកបង្ហោះលើ Facebook ។ ចំពោះលោក អេនឌី និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
ជានិច្ចកាលឲ្យ តែជួបគ្នាម្តងៗពួកគេតែងតែ ថតជាមួយគ្នា បែបស្និតស្នាល តែអីចឹង ដូច្នេះការថត
បែបនេះ វាជារឿងធម្មតាទៅហើយ សម្រាប់ពួកគាត់ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hin chanyroth entertainment khmer star