CamNews

សំណើច 

សំណើច រឿង៖ មើលមិនច្បាស់

ក្នុងថ្នាក់រៀនមួយ ខណៈដែល​ការប្រលងឆមាស​កំពុង​ដំណើរការ​ទៅ​សិស្ស​ទាំងឡាយ​នាំគ្នា​ធ្វើ​យ៉ាង​ ស្ងៀមស្ងាត់ ។ តែ​ពេលនោះ​លោកគ្រូ​ក៏សង្កេត​ឃើញ​សិស្ស​ម្នាក់ លួចមើលគេ​ជិតខាង​ជាញយៗ ទើប​និយាយដាស់តឿន៖
លោកគ្រូៈ នែប្អូន ! ប្អូនឯងលួចមើលគេច្រើនដងហើយ ប្រយ័ត្នគ្រូដកពន្ទុណា៎ !


សិស្សៈ បាទលោកគ្រូ ! ខ្ញុំសុំទោស ! ការពិតខ្ញុំក៏មិនចង់ មើលគេច្រើនដងដែរ តែការដែលខ្ញុំត្រូវលួចមើលគេ
ច្រើនដងនោះក៏ព្រោះគេនោះសរសេរអក្សរខ្វៀកពេក ទើបខ្ញុំមើលមិនច្បាស់ណា៎ លោកគ្រូ... ។
លោកគ្រូៈ អុញ!!!???

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke