ថ្ងៃមួយ  លោកតាចាស់ម្នាក់  ដើរតាមផ្លូវ  បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់  បន្ទាប់មក 
ក៏បានសួរថា៖

តាចាស់៖ សួស្តីនាង! ខ្ញុំមានអាយុ៥០ ឆ្នាំ ហើយខ្ញុំចង់ បាននាង  ធ្វើជាប្រពន្ធ   ព្រោះខ្ញុំ
ឃើញនាង គួរអោយស្រលាញ់ ចំពោះទ្រព្យសម្បត្តិ ខ្ញុំមានច្រើនណាស់ កុំបារម្ភអី! 
នារីក្មេង៖ ខ្ញុំមិនស្រលាញ់ទេ!
តាចាស់៖ អូ នែ៎! ច្រឡំទេ! ខ្ញុំមានអាយុទើបតែ 38ឆ្នាំ ប៉ុណ្ណោះ! 
នារីក្មេង៖ ថាម៉េច? ជ្រុះសក់អស់រលីង   ហើយបាក់ធ្មេញអស់ទៀត  ទើបអាយុ 38ឆ្នាំ !
 ខ្ញុំមិនស្រលាញ់ទេ!
តាចាស់៖ ណ្ហើយ!   បើនាងមិនព្រមស្រលាញ់ខ្ញុំ   ហើយខ្ញុំប្រាប់នាងតាមត្រង់ទៅចុះ ខ្ញុំ
មានអាយុ 80ឆ្នាំ ទៅហើយ។ 
នារីក្មេង៖ អូ ! យូហើយមិនប្រាប់!   បើអាយុប៉ុណ្ណឹង  ខ្ញុំព្រមស្រលាញ់  ហើយបើសិនជា
អាយុច្រើនជាងនេះទៅទៀត រឹតតែស្រលាញ់ខ្លាំង៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke