ប្តីប្រពន្ឋមួយគូ តែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ដោយសារបុរសជាប្តី វក់នឹងការលេង
អុកខ្លាំងពេក។ ជារៀងរាល់ថ្ងៃ បុរសជាប្តី មិនដែលចេញទៅធ្វើការ រកស៊ីអ្វីទេ គឺគិតតែពី
អង្គុយលេងអុក ថ្ងៃមួយដោយប្រពន្ឋខឹងខ្លាំងពេក ក៏ទិញកូនអុកស្លអោយបុរសជាប្តីហូប។
ពេលប្តីឈប់លេងអុក ហើយត្រលប់មកដល់ផ្ទះវិញ បើកឆ្នាំងសម្ល ក៏ឃើញប្រពន្ឋស្ងោ
ជ្រក់កូនអុក។ ប្តីឃើញដូច្នេះមិនមាត់ មិនក អ្វីទាំងអស់ គឺដួសបាយ និង សម្លកូនអុកមក
បរិភោគតាមធម្មតា ។ក្រោយពេលបាយរួចរាល់ហើយ បុរសជាប្តីវាយប្រពន្ឋជាខ្លាំង ប្រពន្ឋ
ទ្រាំមិនបានបានរត់ទៅផ្ទះមេភូមិអោយជួយ រកខុសត្រូវ ។
មេភូមិបានហៅបុរសជាប្តីទៅសួរនាំ៖ មេភូមិ៖ មើល ឯងនិយាយទៅមើល ម៉េចបានជាវាយ
ប្រពន្ឋបើគ្រាន់តេប្រពន្ឋស្ងោជ្រក់ កូនអុកអោយស៊ីប៉ុណ្ណោះ បុរសជាប្តី៖ បាទ! លោកមេភូមិ
ខ្ញុំវាយវា មិនមែនដោយសារ ខឹងវាស្ងោជ្រក់កូនអុក អោយខ្ញុំស៊ីទេ ..!គឺខ្ញុំវាយវា ដោយសារ
ខឹងនឹងវា ស៊ីធំពេក គឺថាត្រី ១៦ក្បាល និងសេះ៤ ទៀតវាស្ងោជ្រក់ស៊ីតែមួយពេល .! អញ្ចឹង
បានជាគ្រួសារខ្ញុំក្រ ងើបមុខមិនរួចសោះ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke