CamNews

ព័ត៌មានអន្តរជាតិ 

ស្ទីលបាតុកម្មថ្មី ! នារីបារាំង នាំគ្នាតវ៉ាអង្គុយនោមដាក់ រូបប្រធានាធិបតីអ៊ុយក្រែន

បារាំង : ថ្មីៗនេះនៅក្នុងប្រទេសបារាំង ត្រូវបានសារព័ត៌មានមួយ រាយការណ៍ថា មានក្រុមនារី វ័យក្មេងជនជាតិបារាំង ប្រមាណ៥នាក់បាននាំគ្នា ស្លៀកជាឈុត ប៊ីគីនី ឈរនៅតាមផ្លូវសាធារណៈ ស្រែក តវ៉ាប្រឆាំងនឹងប្រធានាធិបតី នៅប្រទេសអ៊ុយក្រែន។

ក្រុមនារីដែលត្រូវបានគេហៅថា Femen ដែលមានមូលដ្ឋាននៅក្នុង ទីក្រុងប៉ារីស បានស្រែកតវ៉ា ដោយនាំគ្នាចំតិត នោមដាក់រូបថតប្រធានាធិបតី Viktor Yanukovych នៅពីមុខស្ថានទូត អ៊ុយក្រែន ក្នុងប្រទេសបារាំង ទៀតផង។

ការតវ៉ានេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរ របស់អ៊ុយក្រែនបានចាប់ខ្លួន ក្រុមបាតុករក្នុងប្រទេស កន្លងមក បាននាំគ្នាធ្វើបាតុកម្មចង់ឲ្យ ប្រធានាធិបតី Yanukovych ចុះចេញពីតំណែង។ កន្លងមក លោកប្រធានាធិបតីអ៊ុយក្រែន បានបដិសេធកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាមួយ ដៃគូនៅសហភាព អឺរ៉ុប ដោយមិនបើកឲ្យមាន ទីផ្សារពាណិជ្ជកម្មជាមួយ ប្រទេសរុស្ស៊ីឡើយ ទើបនាំឲ្យប្រជាជន មួយចំនួន នាំគ្នាធ្វើការតវ៉ា៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ